អ្នកភូមិ​យល់​ព្រម​ឲ្យ​មាន​ការ​វាស់​វែង​ដី​ឡើង​វិញ​ បន្ទាប់ពី​ព្យាយាម​ដណ្ដើម​ដី​កសិកម្ម​ពី​ក្រុមហ៊ុន​មក​វិញ

កាលពីម្សិលមិញ ក្រុម​អ្នកភូមិ​ដែល​មាន​វិវាទ​ដីធ្លី​​ជាមួយ​​ក្រុម​ហ៊ុន​កសិពាណិជ្ជកម្ម​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ព្យាយាម​ដណ្ដើម​កាន់​កាប​់​​វិញនូវ​ដី​កសិកម្ម​​ ដែល​ពួកគាត់​និយាយ​ថា ជា​ដី​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយអាជ្ញាធរ​ខេត្ត​ ដែល​បាន​បញ្ចុះ​បញ្ចូល​ពួកគាត់​តាម​រយៈ​ការ​សន្យា​វាស់​វែង​ដីនោះឡើង​វិញ​។ ប្រជា​ពល​រដ្ឋប្រមាណ​២៥០​គ្រួសារ​ក្នុង​ស្រុក​ភ្នំស្រួច អះអាង​ថា ក្រុម​ហ៊ុន Master International Corporation Group បាន​កាន់​កាប់​ដីទំហំ​៩៥០​ហិកតា​នៃ​ដីកសិកម្ម​របស់ពួកគាត់​តាំង​ពីឆ្នាំ​២០០៦មក​ម្ល៉េះ។ មន្ត្រី​មូល​ដ្ឋាន​និយាយ​ថា ដីនេះ​ជា​ផ្នែក​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​នេះ​។ អ្នកភូមិ​ប្រហែល​១០០​នាក់​ប្រដាប់​ដោយ​កៅស៊ូតង់​ និង​សម្ភារ​មួយ​ចំនួន​​ទៀត​ដើម្បី​សង់​ជម្រក​បណ្ដោះ​អាសន្ន​ បាន​ព្យាយាម​កាន់​កាប់​ដីនេះ​កាលពី​ម្សិលមិញ។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/16714/