ជនជាតិភាគតិច​ស្នើ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​ ចិន​-​វៀតណាម​ បូម​មាស​

​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង​ ៦០០​ គ្រួសារ​ក្នុងស្រុក​ តា​វែង​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ និង​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​សុំ​អន្តរាគមន៍​ បញ្ឈប់​ក្រុមហ៊ុន​ ចិន​ និង​ វៀតណាម​ ចំនួន​ពីរ​ ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​មាស​ដោយ​ខុសច្បាប់​នៅ​ទន្លេ​ សេ​សាន​។​ ​លោក​ ឆាយ​ ធី​ សកម្មជន​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ ខេត្ត​ រតនគិរី​ បាន​ឲ្យ​ដឹង​ថា​ លោក​ ត្រាំ​ង​ ថាំង​ តំណាង​សហគមន៍​ជនជាតិភាគតិច​ទំពួន​ចំនួន​ ៩​ ភូមិ​ មាន​ ៦២០​ គ្រួសារ​ក្នុង​ឃុំ​ តា​វែង​ ក្រោម​បាន​ដាក់​ពាក្យបណ្តឹង​ដែល​មាន​ស្នាម​មេដៃ​ចំនួន​ ៧១០​ នាក់​ ទៅ​អង្គការ​ អា​ដ​ហុ​ក​ កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​សុំ​អន្តរាគមន៍​ជួយ​បញ្ឈប់​ក្រុមហ៊ុន​ ចិន​ ឈ្មោះ​ ឌី​ ខា​វើ​រី​ អ៊ី​ន​វែ​ស​មេន​ ខូ​អិ​ល​ធី​ឌី​ និង​ក្រុមហ៊ុន​ វៀតណាម​ មួយ​ ដែល​កំពុង​ធ្វើ​អាជីវកម្ម​បូម​មាស​ដោយ​ខុសច្បាប់​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​។​ លោក​ ឆាយ​ ធី​ បញ្ជាក់​ថា​៖​ «​ក្រុមហ៊ុន​ទាំងនេះ​ មាន​តែ​អាជ្ញាប័ណ្ណ​រុករក​មាស​ តែ​បែរជា​កំពុង​បូម​និង​រែង​យក​មាស​ទៅ​វិញ​»​។​ …

ផាក់ ស៊ាងលី
http://postkhmer.com/index.php/national/1-national-news/109243-2014-01-15-03-12-34