ជនជាតិភាគតិចស្នើអាជ្ញាធរបញ្ឈប់ក្រុមហ៊ុន ចិន-វៀតណាម បូមមាស
សហគមន៍ជនជាតិដើមភាគតិចជាង ៦០០ គ្រួសារក្នុងស្រុក តាវែង បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ដើម្បីសុំអន្តរាគមន៍ បញ្ឈប់ក្រុមហ៊ុន ចិន និង វៀតណាម ចំនួនពីរ ដែលកំពុងធ្វើសកម្មភាពបូមមាសដោយខុសច្បាប់នៅទន្លេ សេសាន។ លោក ឆាយ ធី សកម្មជនសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី បានឲ្យដឹងថា លោក ត្រាំង ថាំង តំណាងសហគមន៍ជនជាតិភាគតិចទំពួនចំនួន ៩ ភូមិ មាន ៦២០ គ្រួសារក្នុងឃុំ តាវែង ក្រោមបានដាក់ពាក្យបណ្តឹងដែលមានស្នាមមេដៃចំនួន ៧១០ នាក់ ទៅអង្គការ អាដហុក កាលពីថ្ងៃចន្ទដើម្បីសុំអន្តរាគមន៍ជួយបញ្ឈប់ក្រុមហ៊ុន ចិន ឈ្មោះ ឌី ខាវើរី អ៊ីនវែសមេន ខូអិលធីឌី និងក្រុមហ៊ុន វៀតណាម មួយ ដែលកំពុងធ្វើអាជីវកម្មបូមមាសដោយខុសច្បាប់និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍។ លោក ឆាយ ធី បញ្ជាក់ថា៖ «ក្រុមហ៊ុនទាំងនេះ មានតែអាជ្ញាប័ណ្ណរុករកមាស តែបែរជាកំពុងបូមនិងរែងយកមាសទៅវិញ»។ …
ផាក់ ស៊ាងលី
http://postkhmer.com/index.php/national/1-national-news/109243-2014-01-15-03-12-34