អ្នកភូមិពីរនាក់ត្រូវបានដោះលែងបណ្តោះអាសន្នក្នុងវិវាទដីធ្លីនៅកំពត
អ្នកភូមិពីរនាក់ដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីដើមខែនេះពាក់ព័ន្ធនឹងវិវាទដីធ្លីមួយក្នុងខេត្តកំពតដែលអាជ្ញាធរបន្ទោសលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីម្សិលមិញ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ខឹម វាសនា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅឯសន្និសីទកាសែតមួយថា លោកដាច់ការទាក់ទងពីពួកគាត់ទាំងពីរ។ …