ពលរដ្ឋមានទំនាស់ដីធ្លីពីរក្រុម សុំក្រសួង ដោះស្រាយបញ្ហាពួកគាត់
ប្រជាពលរដ្ឋជិត១០០នាក់ តំណាងឲ្យ ៣០៥គ្រួសារ ដែលមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តតាកែវ កាលពីថ្ងៃម្សិលមិញ បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យក្រសួងពន្លឿនការដោះស្រាយវិវាទដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដល់ពួកគាត់។ ប្រជាពលរដ្ឋទាំងពីរក្រុមនោះ រួមមានពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យ ១៧០គ្រួសារ នៅសង្កាត់សំរោងក្រោម និងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានការព្រួយបារម្ភពីការបាត់បង់ដី ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុន Royal Railway និងមួយក្រុមទៀតមានគ្នា ២៧នាក់ តំណាងឲ្យ ១៣៥គ្រួសារ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានបុគ្គល២រូប រំលោភយកដីរបស់ពួកគាត់។ …
ប៉ិច សុធារី
http://bit.ly/2bPJ76j