ជន​ជាតិ​ភាគ​តិច​មិន​យក​អំណោយ​ជា​ថ្នូរ​នឹង​ការ​ឈូស​ព្រៃ

ជន​ជាតិ​ភាគ​តិច​ជាង ២០០ នាក់​ក្នុង ស្រុក​អូរយ៉ាដាវ បាន​បដិសេធ​ទទួល​យក​អំណោយ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​ជា​ថ្នូរ​នឹង​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​ហ៊ុន ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ចំនួន ៣០ ហិកតា​ដើម្បី​ដាំ​កៅស៊ូ។ ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឈ្មោះ ហេង យៀប និង​អាជ្ញាធរ​បាន​យក​មី​យើង ៥០ កេស ប៊ីចេង អំបិល និង ស្រា ៣ ពាង ដើម្បី​ទៅ​ចែក​ជូន​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​បួន​ភូមិ មាន ២៥០ នាក់ ក្នុង ឃុំ​យ៉ាទុង កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។ ប៉ុន្តែ​មុន​នឹង​ចែក​ក្រុមហ៊ុន និង​អាជ្ញាធរ បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​និង​សុំ​ធ្វើ​ការ​ឈូស​ឆាយ​ដី​សហគមន៍ ៣០ ហិកតា ដែល​ជា​ដី​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវិឌ្ឍ​ដាំ​កៅស៊ូ។ នេះ​បើ​តាម​ការ​អះអាង​ពី​ពលរដ្ឋ​និង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក កាល​ពី​ម្សិល​មិញ។ …

ផាក់ ស៊ាងលី
http://bit.ly/1Gq2drW