Vinamilkបានអាជ្ញាប័ណ្ណសង់រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនទឹកដោះគោ វៀតណាម Vietnam Dairy Product Joint-Stock Co (Vinamilk) បានអាជ្ញាប័ណ្ណកាលពីថ្ងៃចន្ទឲ្យបើករោងចក្រកែច្នៃទឹកដោះគោតម្លៃ ២៣ លានដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ របាយការណ៍ផ្ញើទៅផ្សារហ៊ុន ហូជីមិញ ចេញផ្សាយដោយក្រុមហ៊ុនទឹកដោះគោធំជាងគេមួយនេះកាលពីថ្ងៃ ចន្ទ បញ្ជាក់ថា ក្រសួង ផែនការ និងវិនិយោគ វៀតណាម បានចេញអាជ្ញាប័ណ្ណវិនិយោគក្រៅប្រទេសជាផ្លូវការឲ្យក្រុមហ៊ុន Vinamilk។ អាជ្ញាប័ណ្ណរោងចក្រទឹកដោះគោ ត្រូវបានផ្ដល់ដល់ក្រុមហ៊ុន Vinamilk កាលពីថ្ងៃចន្ទដោយលោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ដ្រី វៀតណាម ក្នុងអំឡុងទស្សនកិច្ចកម្ពុជា។ …
Eddie Morton
http://postkhmer.com/index.php/business/business/109257-vinamilk-