អំពើ​ហិង្សា​ផ្ទុះឡើង​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ភរិយា​រដ្ឋមន្ត្រី​​ក្រសួង​រ៉ែ​ និង​ថាមពល

អ្នកភូមិ និង​នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ជម្លោះដីធ្លី​ដែល​កើត​ឡើង​យូរ​មក​ហើយ​​រវាង​អ្នក​ភូមិ​មួយ​ក្រុម​ និង​ភរិយា​របស់​រ​ដ្ឋមន្ត្រីមួយ​រូប​ បាន​ក្លាយ​ទៅ​ជា​ហិង្សា​នៅ​ចុង​សប្ដាហ៍​នេះ​ ខណៈ​ដែល​មនុស្ស​១០​នាក់​បាន​រង​របួស​ពេល​ព្យាយាម​រារាំង​ក្រុម​ហ៊ុន​KDC មិន​ឲ្យ​សង់​ឃ្លាំង​មួយ​លើ​ដី​មាន​ជម្លោះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ អ្នកភូមិ​ឃុំតាជេស ស្រុក​កំពង់​ត្រឡាច បាន​និង​កំពុង​តតាំង​នឹង​ក្រុម​ហ៊ុន​KDC ដែល​គ្រប់​គ្រង​ដោយ​លោកស្រី ជា ខេង ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក រឿង​ដី​ជាច្រើន​រយ​ហិកតា​កាន់​កាប់​ដោយ​លោកស្រី ជា ខេង។ …

អូន ភាព
http://www.cambodiadailykhmer.com/news/16794/