អំពើហិង្សាផ្ទុះឡើងក្នុងជម្លោះដីធ្លីជាមួយភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
អ្នកភូមិ និងនគរបាលបាននិយាយកាលពីម្សិលមិញថា ជម្លោះដីធ្លីដែលកើតឡើងយូរមកហើយរវាងអ្នកភូមិមួយក្រុម និងភរិយារបស់រដ្ឋមន្ត្រីមួយរូប បានក្លាយទៅជាហិង្សានៅចុងសប្ដាហ៍នេះ ខណៈដែលមនុស្ស១០នាក់បានរងរបួសពេលព្យាយាមរារាំងក្រុមហ៊ុនKDC មិនឲ្យសង់ឃ្លាំងមួយលើដីមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង។ អ្នកភូមិឃុំតាជេស ស្រុកកំពង់ត្រឡាច បាននិងកំពុងតតាំងនឹងក្រុមហ៊ុនKDC ដែលគ្រប់គ្រងដោយលោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចាប់តាំងពីឆ្នាំ២០០៧មក រឿងដីជាច្រើនរយហិកតាកាន់កាប់ដោយលោកស្រី ជា ខេង។ …