លោក វង្សី វិស្សុត ជំរុញឱ្យអ្នកខេត្តកំពង់ធំ រៀនរស់ពឹងលើការខិតខំដោយសមត្ថភាពខ្លួនឯង មិនមែនពឹងតែលើជំនួយ
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យអ្នកខេត្តកំពង់ធំ រៀនរស់ពឹងទៅលើការខិតខំដោយសមត្ថភាពខ្លួនឯង ដោយត្រូវចាប់យកនៅមុខជំនាញណាមួយ ឱ្យពិតប្រាកដ ដើម្បីពង្រីកជីវភាពរស់នៅ ប៉ុន្តែមិនមែនរស់ពឹងទៅលើតែជំនួយ ដែលវានឹងមិនបានជួយឱ្យការរស់នៅមានភាពប្រសើរបានយូរអង្វែងឡើយ។ …