រដ្ឋាភិបាលកម្ពុជាទាមទារឲ្យវៀតណាមគោរពខ្សែបន្ទាត់ព្រំដែន
រដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតជាលើកទីពីរ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពនូវខ្សែបន្ទាត់ព្រំដែន ប្រទេសទាំងពីរ តាមផែនទី បោន 1/100.000 បន្ទាប់ពីក្រុមបច្ចេកទេសព្រំដែន របស់ខ្លួន បានរកឃើញស្រះចំនួនបីបន្ថែមទៀត ដែលវៀតណាមទើបតែបានជីកចូលជ្រៅមកក្នុងទឹកដីកម្ពុជា។ ក្នុងលិខិតមួយ ដែលបានផ្ញើទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា កាលពីម្សិលមិញ ក្រសួងការបរទេសកម្ពុជា បានប្រាប់ស្ថានទូតវៀតណាមថា ក្រុមបច្ចេកទេសនៃគណៈកម្មការចម្រុះព្រំដែនកម្ពុជានិងអាជ្ញាធរកម្ពុជា ខេត្តរតនគិរី បានរកឃើញស្រះចំនួនបីបន្ថែមទៀត ដែលទើបតែជីកដោយវៀតណាម រវាងបង្គោលព្រំដែនលេខ ៣០ និង ៤០ ស្ថិតនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលខ្សែបន្ទាត់ព្រំដែនពុំបានកំណត់។ …
មាស សុខជា
http://bit.ly/1HHYVE1