អ្នកចុះឈ្មោះបោះឆ្នោតជាង ២ពាន់នាក់ទៀត ត្រូវរកឃើញក្នុងដំណើរការផ្ទៀងផ្ទាត់ទិន្នន័យ
ក្រោយការផ្ទៀងផ្ទាត់ទិន្នន័យជាថ្មីបានប្រមាណ៩០ភាគរយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានរកឃើញឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតជាង ២ពាន់នាក់ទៀតក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលបាត់ដោយសារតែបញ្ហាបច្ចេកទេស និងកំហុសអចេតនារបស់មន្ត្រីចុះឈ្មោះបោះឆ្នោត។ លទ្ធផលនៃដំណើរការចុះឈ្មោះបោះឆ្នោត សម្រាប់រៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី២០១៦ ដែលត្រូវបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. កាលពីចុងខែវិច្ឆិកា កន្លងមក បានបង្ហាញថា ពលរដ្ឋមានសិទ្ធិចុះឈ្មោះជាង ៧លាន ៨សែននាក់ ស្មើនឹងជាង ៨០ភាគរយ បានចុះឈ្មោះបោះឆ្នោត ចំណែកពលរដ្ឋ ១លាន ៧សែននាក់ទៀត ស្មើនឹងជិត ២០ភាគរយ ពុំមានចុះឈ្មោះនោះទេ ហើយភាគច្រើនជាពលករចំណាកស្រុក។ …
តាំង វីដា
http://bit.ly/2h5QnkV