ប្រាក់បៀវត្សអប្បបរមាត្រូវបានតំឡើងសម្រាប់មន្ត្រីរាជការ
រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សអប្បបរមាសម្រាប់មន្ត្រីរាជការ គ្រូបង្រៀន វេជ្ជបណ្ឌិត និងកងកម្លាំងប្រដាប់អាវុធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេនៅឆ្នាំក្រោយ។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រាក់បៀវត្សសម្រាប់ទាំងបុគ្គលិករដ្ឋាភិបាល និងកម្មករកាត់ដេរនឹងត្រូវបានកើនឡើង និងបានបញ្ជាក់ថា ពួកគេនឹងមិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ។ លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលបានប្រឹងប្រែងអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ជីវភាពមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ មន្ត្រីនគរបាលជាតិ ទាហាន និងកម្មករកាត់ដេរចាប់តាំងពីអាណត្តិទី ៥ នៃរដ្ឋសភា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨”។ …
ឃី សុវុទ្ធី
https://www.khmertimeskh.com/50654902/wages-set-to-increase-for-civil-servants/