កម្ពុជាប្រឈមនឹងការប៉ះពាល់ពីការធ្លាក់ចុះនៅចិន
ខណៈទីផ្សារចិនបានធ្លាក់ចុះ ៨,៤៩ ភាគរយកាលពីថ្ងៃចន្ទ ដែលបណ្ដាលឲ្យមានការបារម្ភទូទាំងពិភពលោក អ្នកនៅក្នុងឧស្សាហកម្មនេះកាលពីម្សិលមិញបានព្រមានពីការប្រយ័ត្នប្រយែងចំពោះផលប៉ះពាល់ខ្លាំងនៅក្នុងប្រទេសកម្ពុជាទៅលើការវិនិយោគផ្ទាល់ពីបរទេស (FDI) វិស័យទេសចរណ៍ និងសំណង់។
លោក Jay Menon សេដ្ឋវិទូជាន់ខ្ពស់ទទួលបន្ទុកសហប្រតិបត្តិការពាណិជ្ជកម្ម និងតំបន់នៅធនាគារអភិវឌ្ឍន៍អាស៊ីបានថ្លែងថា ការធ្លាក់ចុះតម្លៃប្រាក់យន់របស់ចិននិងការធ្លាក់ចុះកំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសចិន នឹងប៉ះពាល់ទូទាំងតំបន់នេះ។ លោកលើកឡើងថា៖ «សម្រាប់កម្ពុជាផលប៉ះពាល់អាចមានភាគច្រើនតាមរយៈការកាត់បន្ថយលំហូរ FDI មកពីប្រទេសចិន ព្រមទាំងពីទេសចរណ៍»។ …
Ananth Baliga
http://bit.ly/1KM0zl6