កម្ពុជា​ប្រឈម​នឹង​ការ​ប៉ះ​ពាល់​ពី​ការ​ធ្លាក់​ចុះ​នៅ​ចិន

ខណៈ​ទីផ្សារ​ចិន​បាន​ធ្លាក់​ចុះ ៨,៤៩ ភាគរយ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បារម្ភ​ទូទាំង​ពិភព​លោក អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​កាលពី​ម្សិល​មិញ​បាន​ព្រមាន​ពី​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ផល​ប៉ះពាល់​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) វិស័យ​ទេសចរណ៍ និង​សំណង់។

លោក Jay Menon សេដ្ឋវិទូ​ជាន់​ខ្ពស់​ទទួល​បន្ទុក​សហ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម និង​តំបន់​នៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ថ្លែង​ថា ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​យន់​របស់​ចិន​និង​ការ​ធ្លាក់​ចុះ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ក្នុង​ប្រទេស​ចិន នឹង​ប៉ះពាល់​ទូទាំង​តំបន់​នេះ។ លោក​លើក​ឡើង​ថា៖ «សម្រាប់​កម្ពុជា​ផល​ប៉ះពាល់​អាច​មាន​ភាគ​ច្រើន​តាម​រយៈ​ការ​កាត់​បន្ថយ​លំហូរ FDI មក​ពី​ប្រទេស​ចិន ព្រម​ទាំង​ពី​ទេសចរណ៍»។ …

 

Ananth Baliga
http://bit.ly/1KM0zl6