ពិធី​​បុណ្យ​អុំទូក​ដែល​ពុំ​មាន​ទូក​អុំ​ មាន​សភាព​សោះកក្រោះ

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​នេះ​ពុំ​មាន​ទូក​អុំ​ និង​ពុំ​មាន​ការ​បណ្តែត​ប្រទីប​ដូច​កាលពី​ឆ្នាំ​មុន​ទេ​ធ្វើឲ្យ​មាន​ភាព​សោះកក្រោះ និង​​ស្ងប់ស្ងាត់​បើ​ទោះបី​ជា​ព្រះរាជ​ពិធី​ អកអំបុក សំពះ​ព្រះខែ​ និង​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ​រួម​ទាំង​ការ​បាញ់​កាំជ្រួច​នៅ​តែ​បន្ត​ធ្វើ​ដូច​ឆ្នាំ​មុន​ក្តី​។

ទោះបី​ជា​យ៉ាង​ណា​ព្រះរាជ​ពិធី​ដែល​ពុំ​មាន​ទូក​អុំ​ដូច​ឆ្នាំ​មុន​ប៉ុន្តែ​មន្ត្រី​រាជការ កម្មករ និយោជិត នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ៣ ថ្ងៃ​ទៅ​តាម​ប្រតិទិន​បុណ្យ​ជាតិ​​ដដែល​នេះ​ព្រះមហាក្សត្រ​ក៏​នៅ​តែ​បន្ត​ព្រះរាជ​ទាន​ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​រាប់​រយ​នាក់​ដូច​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ​។ …

ឃុត សុភចរិយា និង តាំង វីដា
http://bit.ly/1IlTmrV