រដ្ឋាករទឹកនឹងខាតបង់ $២០ ម៉ឺនក្នុងមួយឆ្នាំ
ចំណូលរបស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជានឹងថយចុះប្រមាណ ៨០០ លានរៀល (២០ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំៗតាមរយៈការអនុវត្តគម្រោងលក់ទឹកក្នុងតម្លៃអនុគ្រោះដល់អ្នកជួលផ្ទះ។ ការអនុវត្តគម្រោងសម្បទាននេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាល ដែលស្នើដល់ប្រតិបត្តិករផ្គត់ផ្គង់អគ្គិសនី និងទឹកឲ្យបញ្ចុះតម្លៃដល់អ្នកមានចំណូលទាបនៅរាជធានីភ្នំពេញ ដែលរស់ដោយការជួលផ្ទះ និងបន្ទប់ស្នាក់នៅដែលភាគច្រើនជាបុគ្គលិកក្នុងឧស្សាហកម្មរោងចក្រកាត់ដេរ និងវាយនភ័ណ្ឌ និងសិស្ស-និស្សិត។ …
ហ៊ គឹមសាយ
http://bit.ly/1zZXwQj