តុលាការចោទជនជាតិវៀតណាមដែលជួញសំណាកសត្វឆ្លងដែន
តុលាការខេត្តសៀមរាបកាលពីម្សិលមិញសម្រេចចោទប្រកាន់បុរសជនជាតិវៀតណាមម្នាក់ដែលបានរត់ពន្ធឆ្អឹងសត្វព្រៃដូចជា ភ្លុកដំរី និងចង្កូមខ្លាសរុប ៤៣ គីឡូក្រាមឆ្លងដែនខុសច្បាប់ចូលទឹកដីប្រទេសកម្ពុជាតាមព្រលានយន្តហោះខេត្តសៀមរាប។
លោក ជ័យ ចាន់ដារ៉ា អនុប្រធានការិយាល័យត្រួតពិនិត្យគយនៃព្រលានយន្តហោះខេត្តសៀមរាបបានថ្លែងឲ្យដឹងថាកម្លាំងសមត្ថកិច្ចចម្រុះនៅព្រលានយន្តហោះខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិវៀតណាមដែលបានលួចដឹកជញ្ជូនសំណាកសត្វព្រៃឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីប្រទេសកម្ពុជានៅយប់ថ្ងៃទី ៤ ខែតុលា។ …
សែន ដាវីត
http://bit.ly/1MYiFnO