កម្មករបាក់អគារសង្កត់ស្លាប់មិនទាន់បានសំណងពី ប.ស.ស
១ ឆ្នាំចាប់ពីកម្មការិនី គឹម ដានី និងកម្មករ រឹម រឿន ត្រូវសង្កត់ស្លាប់ក្នុងការបាក់អគាររោងចក្រស្បែកជើង Wing Star ក្នុង ខេត្តកំពង់ស្ពឺ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលមានថវិការាប់សិបលានដុល្លារមិនទាន់បានផ្តល់សំណងដល់គ្រួសារនេះ ក្រៅពីថ្លៃធ្វើបុណ្យសពឡើយ។ នៅពេលឡៅតឿដែលសាងសង់ខុសច្បាប់និងផ្ទុកលើសចំណុះនៅរោងចក្រ Wing Star Shoes ជារោងចក្រផ្គត់ផ្គង់ឲ្យអ្នកបញ្ជាទិញ Asics បាក់រលំនៅថ្ងៃ ទី១៦ ឧសភា ឆ្នាំមុន ក្រុមមន្រ្តីបានចុះទៅពិនិត្យនិងសន្យាផ្តល់សំណងដល់ជនរងគ្រោះតាមរយៈថវិកាបេឡាជាតិនេះ។ ប៉ុន្តែមកទល់ថ្ងៃនេះ ប.ស.ស ដែលបានបង្កើតតាំងពី ឆ្នាំ២០០៧ ដើម្បីធានារ៉ាប់រងដល់កម្មករឯកជនក្នុងករណីមានគ្រោះថ្នាក់របួសឬស្លាប់មិនទាន់ផ្តល់សំណងដល់ឪពុកម្តាយ ដានី ទេ បើទោះជាការផ្តល់សំណងបែបនេះមានចែងនៅក្នុងច្បាប់ក៏ដោយ។ …
Shane Worrell
http://www.postkhmer.com/national/1-national-news/114421-2014-05-16-03-29-35