ការ​គ្មាន​សញ្ជាតិ​ធ្វើ​ឲ្យ​ជនជាតិ​​ភាគ​តិច​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ​​រសាត់​អណ្ដែត

ភូមិ​កណ្ដាល​,​ ខេត្ត​កំពង់ឆ្នាំង-ទោះបីជា​ពួកគេ​​រស់​នៅ​ក្នុង​ផ្ទះ​អណ្ដែត​ទឹក​​តាម​ បណ្ដោយ​ច្រាំង​ទន្លេ​សាប​ក្ដី ក៏​​មាន​តិច​តួចប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នកភូមិជនជាតិ​ភាគ​តិច​វៀតណាម​​ជិត​ ២.៥០០​នាក់​ដែល​រស់​នៅ​ទីនេះ ​អាច​ហៅ​កម្ពុជា​ថា ជា​ផ្ទះ​របស់​ខ្លួន​។​ … ជនជាតិ ​វៀតណាម​រាប់​ពាន់​នាក់​​​បាន​សាងសង់​ផ្ទះ​អណ្ដែត​ទឹក​​លើ​ទន្លេ​សាប ដោយ​សារ​តែ​វា​​ចំណាយ​អស់​តិច និង​មាន​លទ្ធភាព​ជាង​ការ​តាំង​លំនៅ​លើ​ដីគោក​ ហើយ​​ម្យ៉ាង​ប្រសិន​បើ​គ្មាន​សញ្ជាតិ​ទេ​នោះ ច្បាប់​មិន​អនុញ្ញាត​ អ្នក​ដែល​វិល​ត្រឡប់​មក​វិញ​ទិញ​ដី​ឡើយ។ ហើយ​ដោយ​មិន​អាច​រក​កន្លែង​ផ្សេង​ធ្វើ​ការ​បាន​ គ្រួសារ​ជាច្រើន​បាន​ប្រកប​មុខ​របរ​ជា​អ្នក​នេសាទ​លើ​ទន្លេ​នេះ​។ …

គ្រិស ម៉ូល្លឺរ និង ឃួន ណារិម
http://www.cambodiadailykhmer.com/news/22372/