ភាគ​ច្រើន​នៃ​អ្នក​លក់ដូរ​នៅ​តាម​ដងផ្លូវ​គឺជា​ស្រ្តី

ភាគច្រើន​បំផុត​នៃ​អាជីវករ​ដែល​លក់​អាហារ​ សម្លៀក​បំពាក់​ និង​ទំនិញ​ដទៃៗ​ទៀត​នៅ​តាម​ដងផ្លូវ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​ស្ត្រី​។​ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​មាននៅ​ក្នុង​ទិនានុប្បវត្តិ​អន្តរជាតិ​ស្តី​ពី​អាជីវកម្ម​ដែល​បាន​បង្ហាញ​។​ ដោយ​ប្រើ​ទិន្នន័យ​ពី​ជំរឿន​សហគ្រាស​របស់​ប្រទេស​កម្ពុជា​អ្នក​ស្រាវជ្រាវ​ Nobuo​ Hirohata​ និង​ Kazuhiro​ Fukuyo​ មក​ពី​សាកលវិទ្យាល័យ​ Yamaguchi​ ក្នុង​ប្រទេស​ជប៉ុន​បាន​កំណត់​ថា​ ៨,៣​ ភាគរយ​នៃ​សហគ្រាស​កម្ពុជា​គឺជា​អាជីវកម្ម​តាម​ផ្លូវ​ហើយ​ស្ត្រី​គឺ​តំណាង​ឲ្យ​ ៧៦,៦​ ភាគ​នៃ​អ្នក​ប្រកប​អាជីវកម្ម​ទាំងនោះ​។​ …​

Cristina Maza
http://bit.ly/2cvVfZi