ឡាវចាប់ផ្តើមសង់ទំនប់វារីអគ្គិសនីដនសាហុង
ក្រុមហ៊ុនមេហ្គាហ្វឺស របស់ប្រទេសម៉ាឡេស៊ីកំពុងចាប់ផ្តើមដឹកជញ្ជូនគ្រឿងចក្រនិងឈូសឆាយចាក់ដីចូលទន្លេ ដើម្បីសាងសង់ទំនប់ វារីអគ្គិសនីដនសាហុង ដោយមិនខ្វល់ពីការរិះគន់និងផលប៉ះពាល់ដល់ធនធានធម្មជាតិ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ៦០ លាននាក់ដែលរស់នៅតាមដងទន្លេមេគង្គនោះទេ។ រថយន្តធុនធ្ងន់ និងគ្រឿងចក្រកំពុងត្រូវបានដឹកជញ្ជូនតាមសាឡាងពីរគ្រឿងចូលទៅកាន់ទីតាំងសាងសង់ទំនប់ វារីអគ្គិសនីដនសាហុង ដែលមានចម្ងាយតែ ១ គីឡូម៉ែត្រកន្លះប៉ុណ្ណោះពីឃុំព្រះរំកិល ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ …
ផាក់ ស៊ាងលី
http://bit.ly/1Hv8BTL