កម្មករ​រោងចក្រ​អូសេអង់​តវ៉ា​បន្ទាប់ពី​រោ​ងចក្រ​មិន​អើពើ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល

កម្មករ​ប្រហែល​៤០០​នាក់​បាន​ធ្វើការ​តវ៉ា​ និង​ដុត​កង់​ឡាន​នៅ​ខាង​ក្រៅ​រោងចក្រ​កាត់​ដេរ​អូសេអង់ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានីភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​រោងចក្រ​នេះ​មិន​បាន​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​កាលពី​ថ្ងៃ​ពុធ​ ឲ្យ​បើក​ប្រាក់​ដល់​កម្មករ​ក្នុង​ម្នាក់​ៗ​១២០​ដុល្លារ​ ជា​ប្រាក់​សម្រាប់​ពេល​ឈប់​សម្រាកពី​ការ​ងារ​ដោយ​សារ​រោង​ចក្រ​នេះ​បាន​ផ្អាក​ប្រតិបត្តិការ​។ នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​​កម្មករ​បាន​ដុត​កង់​ឡាន​ចំនួន​១០​ ហើយ​បាន​បិទ​ផ្លូវ​ទៅ​កាន់​​រោងចក្រ​រយៈ​ពេល​ពីរ​ម៉ោង​មុន​​ពេល​សម្រេច​ពន្យារពេល​តវ៉ា​រហូត​ដល់​ថ្ងៃ​ច័ន្ទ ដែល​នៅ​ពេល​នោះ ​​ពួកគេ​មាន​គម្រោង​ហែក្បួន​ពី​​​​​​​​រោងចក្រ​ទៅ​កាន់​ក្រសួង​ការ​ងារ​។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/17076/