កម្មករតវ៉ានៅប្រាសាទតាព្រហ្មក្នុងខេត្តសៀមរាបទាមទារឲ្យអង្គការ ASI ទទួលយកចូលធ្វើការវិញ
កម្មករជួសជុលប្រាសាទតាព្រហ្ម៦០នាក់ក្នុងខេត្តសៀមរាបបានឈប់ធ្វើការកាលពីម្សិលមិញ និងបានធ្វើការតវ៉ានៅមុខប្រាសាទនេះ រួមជាមួយអតីតកម្មករ៣១នាក់ផ្សេងទៀត ដែលបានបាត់បង់ការងាររបស់ខ្លួនកាលពីឆ្នាំមុន ហើយកំពុងទាមទារឲ្យអង្គការ Archeological Surveyof India (ASI) ដែលដឹកនាំគម្រោងជួសជុលប្រាសាទ ទទួលពួកគេចូលធ្វើការវិញ។ អង្គការដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌានេះ បាននិងកំពុងធ្វើការជួសជុលនៅប្រាសាទតាព្រហ្មតាំងពីឆ្នាំ២០០៤មក ជាមួយការងារលើគម្រោងរយៈពេល១០ឆ្នាំ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ ដោយអះអាងពីការបណ្តេញចេញពីការងារដោយមិនត្រឹមត្រូវ កម្មករ៣១នាក់បាននាំយកកង្វល់របស់ខ្លួនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីខែកុម្ភៈ ឆ្នាំមុន។ ក្រុមប្រឹក្សានេះបានផ្តល់យោបល់ឲ្យអង្គការ ASI ទទួលយកកម្មករ៣១នាក់នោះចូលធ្វើការវិញ។ …
សៃម៉ុន ហេនដឺរសិន និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/16761/