កម្មករខ្លះចូលធ្វើការខណៈសហជីពបន្តកូដកម្ម

ខណៈដែលសហជីពនឹងចាប់ផ្តើមកូដកម្មជាថ្មីនៅថ្ងៃនេះ ​​កម្មកររាប់ពាន់នាក់​គ្រោង​វិល​ត្រលប់​​​ចូលធ្វើ​ការវិញដោយសារមូលហេតុហរិញ្ញវត្ថុមិនមែនដោយសារតែ​ខ្វែងគំនិតគ្នា​ជាមួយសហជីពឡើយ។ ក្រសួងការងារ កាលពីថ្ងៃច័ន្ទបានបង្គាប់ឲ្យមេដឹកនាំ​សហជីពបញ្ឈប់​កូដកម្មទូទាំងប្រ​ទេស​ដែល​បាន​ចាប់ផ្តើមកាលពី៩ថ្ងៃមុន បន្ទាប់ពីគណៈកម្មាធិការប្រឹក្សាការងាររបស់ក្រសួងបាន​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​ ក្នុងឆ្នាំនេះចំនួន៩៥ដុល្លារដែល​តិចជាងការ​ទាមទារ​របស់កម្មករ។ ក្នុងសប្តាហ៏នេះ​ក្រសួង​​បានបន្ថែម ៥ ដុល្លារទៀតលើប្រាក់ឈ្នួលអប្បបរិមា ដែលឥលូវនេះឡើងដល់ ១០០​ដុល្លារក្នុង​មួយខែ។ …

មុំ គន្ធា
http://www.phnompenhpost.com/national/workers-quietly-trickle-back