កម្មករ​រោង​ចក្រ​ហារតា​ទទួល​បាន​សំណង​បញ្ចប់​ជម្លោះ

ជម្លោះ​ការងារ​ជា​ច្រើន​ខែ​នៅ​រោងចក្រ ហារតា ដែល​មាន​ទីតាំង​នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រវាង​អតីត​កម្មករ និង​ម្ចាស់​រោងចក្រ​បាន​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​សុក្រ ទី២៧ ខែ​មិថុនា សប្តាហ៍​មុន​នេះ​ដោយ​ខាង​ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​តាម​ការ​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។ លោក ស៊ន បូរ៉ា អតីត​អ្នក​គ្រប់​គ្រង​ផ្នែក​ផលិតកម្ម និង​ប្រធាន​សហជីព​មិត្ត​កម្មករ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា រោងចក្រ ហារតា បាន​បើក​ប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​ដែល​បាន​តវ៉ា​ទាម​ទារ​ប្រាក់​នេះ​ជា​ច្រើន​ខែ​មក​ហើយ ហើយ​ជម្លោះ​រវាង​កម្មករ និង​រោងចក្រ​ក៏​ត្រូវ​បាន​បញ្ចប់​រួច​រាល់​ដែរ។ …

មុំ គន្ធា
http://bit.ly/1m1O9gD