កម្មកររោងចក្រហារតាទទួលបានសំណងបញ្ចប់ជម្លោះ
ជម្លោះការងារជាច្រើនខែនៅរោងចក្រ ហារតា ដែលមានទីតាំងនៅ ខណ្ឌពោធិ៍សែនជ័យ រវាងអតីតកម្មករ និងម្ចាស់រោងចក្របានបញ្ចប់ហើយកាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា សប្តាហ៍មុននេះដោយខាងក្រុមហ៊ុនបានផ្តល់ប្រាក់អតីតភាពការងារជូនកម្មករតាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោក ស៊ន បូរ៉ា អតីតអ្នកគ្រប់គ្រងផ្នែកផលិតកម្ម និងប្រធានសហជីពមិត្តកម្មករបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា រោងចក្រ ហារតា បានបើកប្រាក់អតីតភាពការងារជូនកម្មករដែលបានតវ៉ាទាមទារប្រាក់នេះជាច្រើនខែមកហើយ ហើយជម្លោះរវាងកម្មករ និងរោងចក្រក៏ត្រូវបានបញ្ចប់រួចរាល់ដែរ។ …
មុំ គន្ធា
http://bit.ly/1m1O9gD