សហជីពបដិសេធការដំឡើងប្រាក់ឈ្នួលគោល១៥ដុល្លារ នៅឆ្នាំថ្មី
សហជីព និងកម្មករមិនពេញចិត្តនឹងការដំឡើងប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ២០១៥ដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជាផ្តល់ឲ្យតែ១៥ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ១០០ដុល្លារ ដែលឃ្លាតឆ្ងាយពេកពីសំណើរបស់ខ្លួនដែលទាមទារ១៧៧ដុល្លារក្នុង១ខែ។
អ្នកនាង កេន ឆេងឡាង ប្រធានស្តីទីសហព័ន្ធជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា កាលពីថ្ងៃអង្គារបានប្រាប់ថា ក្រុមសហជីព ជាសមាជិករបស់គណៈកម្មការប្រឹក្សាការងារបានប្រជុំសម្រេចដាក់សំណើទៅខាងនិយោជកទាមទារ ១៧៧ ដុល្លារ ប៉ុន្តែខាងសមាគមរោងចក្រកាត់ដេរ (GMAC) ឆ្លើយតបវិញ គេផ្តល់ឲ្យតែ១៥ដុល្លារបន្ថែមលើប្រាក់ឈ្នួលគោលបច្ចុប្បន្នប៉ុណ្ណោះ។ …
មុំ គន្ធា
http://bit.ly/1r8oEio