ទិវា ១ ម៉ោងសម្រាប់ភពផែនដីធ្វើឡើងក្រោមប្រធានបទ «ផ្តល់ការស្រឡាញ់ដល់ធម្មជាតិ»
ទិវា ១ ម៉ោងសម្រាប់ភពផែនដីនៅថ្ងៃទី ២៧ ខែមីនាគឺនឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ផ្តល់ការស្រឡាញ់ដល់ធម្មជាតិ» ដែលក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) នឹងរៀបចំតាមរយៈប្រព័ន្ធឌីជីថលដោយការបញ្ជូនសារតាមរយៈបណ្តាញសង្គមទៅកាន់ពលរដ្ឋទាំងអស់ឱ្យចេះស្រឡាញ់បរិស្ថាន និងចូលរួមការពារផែនដី។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការប្រារព្ធទិវា ១ ម៉ោងសម្រាប់ភពផែនដីឆ្នាំ ២០២១ នេះ ក្រសួងបរិស្ថាននឹងធ្វើតាមប្រព័ន្ធឌីជីថលដោយសារមិនអាចធ្វើការជួបជុំគ្នាបានទេ ដោយអនុវត្តទៅតាមវិធានការសុខាភិបាល និងដើម្បីទប់ស្កាត់នូវការឆ្លងនៃវីរុសកូវីដ១៩។ …
មុំ គន្ធា
https://bit.ly/3tP9KPT