បរិមាណ​ផលម្រេច​កំពត​នៅ​ឆ្នាំ​នេះ​កើន​តែ​នឹង​ទាប​ជាង​ការ​រំពឹង​ទុក

ទិន្នផល​ម្រេច​ខេត្ត​កំពត​ដែល​ទទួល​បាន​លិខិត​បញ្ជាក់​គុណភាព​សម្គាល់ ទីតាំង​ភូមិសាស្ត្រ​(GI) នឹង​សម្រេច​បាន​សរុប​២៧​តោន​នៅពេល​បញ្ចប់​រដូវ​ប្រមូលផល​ឆ្នាំ នេះ។ នេះ​បើ​តាម​ការ​អះអាង​ពី​តំណាង​អ្នក​ផលិត​ម្រេច​ខេត្ត​កំពត។ បើ​តួលេខ​ដូច​ការ​រំពឹង​ទុក​នោះ វា​នឹង​កើនឡើង​ពី​២១​តោន​ពី​ឆ្នាំ​មុន ដែល​កំណើន​នេះ​ដោយសារ​ផ្ទៃដី​ប្រមូលផល​បាន​ច្រើន​ជាង​មុន​។ យ៉ាង​ណា​ក៏ដោយ បរិមាណ​ផល​ម្រេច​នេះ​ទាប​ជាង​ការ​រំពឹង​ទុក​របស់​ក្រុម​ផលិតករ​ដែល បាន​ព្យាករ​កាលពី​ដើម​រដូវ​ដែល​បាន​ប៉ាន់​ប្រមាណ​ថា ទិន្នផល​ម្រេច​អាច​ទទួល​បាន​ច្រើន​ជាង​៣០​តោន​។ ការ​ថយ​ចុះ​ជាង​គម្រោង​នេះ​ដោយសារ​អាកាសធាតុ​ក្តៅ​បាន​អូសបន្លាយ​យូរពេក​។ …

ហ៊ គីមសាយ
http://www.postkhmer.com/business/business/114829-2014-05-26-04-12-43