បរិមាណផលម្រេចកំពតនៅឆ្នាំនេះកើនតែនឹងទាបជាងការរំពឹងទុក
ទិន្នផលម្រេចខេត្តកំពតដែលទទួលបានលិខិតបញ្ជាក់គុណភាពសម្គាល់ ទីតាំងភូមិសាស្ត្រ(GI) នឹងសម្រេចបានសរុប២៧តោននៅពេលបញ្ចប់រដូវប្រមូលផលឆ្នាំ នេះ។ នេះបើតាមការអះអាងពីតំណាងអ្នកផលិតម្រេចខេត្តកំពត។ បើតួលេខដូចការរំពឹងទុកនោះ វានឹងកើនឡើងពី២១តោនពីឆ្នាំមុន ដែលកំណើននេះដោយសារផ្ទៃដីប្រមូលផលបានច្រើនជាងមុន។ យ៉ាងណាក៏ដោយ បរិមាណផលម្រេចនេះទាបជាងការរំពឹងទុករបស់ក្រុមផលិតករដែល បានព្យាករកាលពីដើមរដូវដែលបានប៉ាន់ប្រមាណថា ទិន្នផលម្រេចអាចទទួលបានច្រើនជាង៣០តោន។ ការថយចុះជាងគម្រោងនេះដោយសារអាកាសធាតុក្តៅបានអូសបន្លាយយូរពេក។ …
ហ៊ គីមសាយ
http://www.postkhmer.com/business/business/114829-2014-05-26-04-12-43