អាណាព្យាបាលសុំកុំឲ្យបិទសាលាហ្សាម៉ាន់
អាណាព្យាបាលសិស្សសាលាហ្សាម៉ាន់ដែលជាសាលាឯកជនល្បីឈ្មោះមួយបានអំពាវនាវឲ្យរដ្ឋាភិបាលកុំបិទសាលាមួយនេះតាមការស្នើសុំពីរដ្ឋាភិបាលតួកគីព្រោះអាចប៉ះពាល់ដល់អារម្មណ៍ និងការសិក្សារបស់កូនៗពួកគាត់។ កាលពីម្សិលមិញសាលាហ្សាម៉ាន់បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីដំណើរការរបស់សាលាហើយក្នុងឱកាសនោះក្រុមអាណាព្យាបាលដែលមានកូនរៀននៅសាលានេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាកុំបិទសាលាតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាលោក Lhan Kemal Tug ដែលបានជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ២២ សីហា ដើម្បីស្នើរាជរដ្ឋាភិបាលបិទសាលាអន្ដរជាតិហ្សាម៉ាន់ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារនៅតួកគី។ …
សែន ដាវីត
http://bit.ly/2bkFjsD