ក្រុមហ៊ុនចិនពីរចុះកិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងសាងសង់ផ្លូវដែកប្រវែង៤០០គីឡូម៉ែត្រ
ក្រុមហ៊ុនចិនពីរ កាលពីម្សិលមិញ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាមួយ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន ដើម្បីចាប់ផ្តើមប្រតិបត្តិការគម្រោងដ៏ធំមួយ នាឆ្នាំក្រោយ ដើម្បីសាងសង់ផ្លូវដែកថ្មីមួយខ្សែប្រហែង៤០០ គីឡូម៉ែត្រ និងបង្កើត រោងចក្រផលិតដែកថែបមួយកន្លែង និងកំពង់ផែ សមុទ្រមួយកន្លែងផងដែរ។ គម្រោងក្នុងចំនួនទឹកប្រាក់វិនិយោគ ៩,៦ពាន់លានដុល្លារនេះ នឹង ត្រូវបានអនុវត្តដោយក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group ដែលជាក្រុមហ៊ុនបង្កើតឡើងរួមគ្នា ដោយក្រុម ហ៊ុនដែកពីររបស់ចិនបាន ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន China Railway Group ដើម្បីអនុវត្តប្រតិបត្តិការសាងសង់លើផ្លូវដែកនេះ។ លោក ចាង ចួនលី (Zhang Chuan Li) ប្រធានក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងពិធីមួយនៅរាជធានីភ្នំពេញថា ក្រុមហ៊ុនវិនិយោគរួមនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងរោងចក្រផលិត ដែកថែបមួយនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ដែលគេជឿថា មានធនធានរ៉ែដែក ជាមួយកំពង់ផែថ្មីមួយនៅលើកោះមួយ នៅក្នុងខេត្តកោះកុង។…
Sun Mesa and Simon Lewis
http://www.cambodiadailykhmer.com/business/11320/