ស្ពាន​កាត់​ទន្លេបាសាក់ នៅ​ស្រុក​កោះធំ ចាប់ផ្តើម​សាងសង់​ហើយ

កណ្តាល: ស្ពាន​ឆ្លងទន្លេ​បាសាក់ នៅ​ស្រុក​កោះធំ បាន​ចាប់ដំណើរការ​សាងសង់​ហើយ បន្ទាប់ពី​មានការ​អាក់ខាន​ជាច្រើន​ខែ ក្រោយពី​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បើក​ការដ្ឋាន​សាងសង់​រួចមក។ ​ ការពន្យារពេល​នាពេល​កន្លងមក​នោះ ដោយសារ​ការដោះស្រាយ​ទិញ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ចំណុច​គល់ស្ពាន​ទាំង​ត្រើយ​ខាងលិច និង​ត្រើយ​ខាងកើត មិនត្រូវ​ថ្លៃ​គ្នា ប៉ុន្តែ​ឥឡូវនេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​សម្របសម្រួល​ដោះស្រាយ​ទិញ​ដីធ្លី​ពី​ប្រជាពលរដ្ឋ​បាន​រួចរាល់ហើយ ហើយ​ការសាងសង់​ក៏បាន​ចាប់ផ្តើម​ដំណើរការ​ផងដែរ​។ នេះ​គឹជា​ក្តីសង្ឃឹម​របស់​ពលរ​ដ្ឋេ​នៅ​ស្រុក​កោះធំ ដែល​ទន្ទឹង​ចង់បាន​ស្ពាន​ឆ្លង​ជា​យូរ​មកហើយ​។​ ...

ដាំជា
http://www.cen.com.kh/localnews/show_detail/21?token=ZTE3N2U4OW