ADB​សន្យា​ជួយ​ជន​រង​ផលប៉ះពាល់ គម្រោង​ផ្លូវដែក

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​សារភាព​កំហុស​របស់ខ្លួន​ជា​លើកដំបូង ក្នុង​កិច្ចការពារ​ផលប្រយោជន៍​ប្រជាជន ៤.០០០​គ្រួសារ ដែល​បាន​បាត់បង់​ដីធ្លី​ដោយសារតែ​គម្រោង មួយ​ក្រោម​គម្រោង​ថវិកា​ចំនួន​១៤៣​លាន​ដុល្លារ  ដែល​ខ្លួន​កំពុងតែ​ផ្ដល់​ឲ្យ​ដើម្បី​ស្ដារ​ឡើង វិញ​នូវ​ប្រព័ន្ធ​ផ្លូវដែក​ដ៏​ទ្រុឌទ្រោម ក្នុងប្រទេស​កម្ពុជា​។​ ​ធនាគារ ADB បាន​ឲ្យ​ដឹងថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើត​ផែនការ​មួយ​ក្នុង​រយៈពេល​៦០ ថ្ងៃ ដើម្បី​អនុវត្តន៍​គម្រោង​នេះ​ឲ្យ​ស្របតាម​គោល ការណ៍​ការពារ ​សុវត្ថិភាព​របស់ខ្លួន​ឲ្យ​បាន​ពេញលេញ  ពោលគឺ​ការពារ​ប្រជាជន​ដែល​រង​ផលប៉ះពាល់ ដោយសារតែ​ការងារ​របស់ខ្លួន​មិន​ឲ្យ​មាន​ជីវភាព កាន់តែ​យ៉ាប់យ៉ឺន​។​…