ចៅហ្វាយក្រុងភ្នំពេញ៖ កុំគិតតែរឿងបាតុកម្ម ប្រជាជនរាប់សែន រងទុក្ខសោកដោយទឹកជំនន់

ភ្នំពេញ: សំដៅលើ​មេដឹកនាំ​គណបក្សនយោបាយ មេដឹកនាំ​សង្គម​ស៊ីវិល មេ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន អភិបាល​រាជធានី​ភ្នំពេញ បាន​ក្រើន​រំលឹកថា នៅពេលនេះ កុំ​នាំគ្នា​គិត និង​បបួលគ្នាធ្វើ​តែ​បាតុកម្ម នៅ​ភ្នំពេញ គប្បី​សម្លឹងមើល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់ កំពុង​រងគ្រោះដោយ​ទឹកជំនន់ជន់​លិច​ផ្ទះសម្បែង ផ្លូវ​សាធារណៈ​នៅ ២០​ខេត្ត ទូទាំងប្រទេស ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា រួម​សាមគ្គី សហការគ្នា ជួយសង្គ្រោះ​ប្រជាជន​ទាំងនោះ​។
លោកប៉ា សុជាតិ​វង្ស បានធ្វើការ​ប្រៀបធៀប​អំពី​ទស្សនៈ និង​ទង្វើ​ពីរ​ផ្ទុយគ្នា​គឺ ម្ខាង​ខិតខំ​ដោះស្រាយ​ការលំបាក​របស់​ប្រជាជន និង​សង្គម ដែល​រងគ្រោះ ដោយ​ទឹកជំនន់ និង​ម្ខាង​ទៀតដើរ​បំផុស​ចលនា​ធ្វើបាតុកម្ម​ថា "​មិន​ខុស​អី​ពី​ផ្ទះមួយ កំពុងមាន​មនុស្ស​ស្លាប់ ហើយ​ផ្ទះ​មួយទៀត ចាក់​ធុ​ង​បាស់ នាំគ្នា​រាំ​កម្សាន្ត​សប្បាយ លើ​គំនរ​ទុក្ខ​គេ​នោះទេ​"​។​...

http://www.cen.com.kh/localnews/show_detail/19?token=ZjIxNGJjMj