ថៃជំរុញខាងកម្ពុជាឲ្យរុះរើសំណង់ប៉ះពាល់បានឆាប់ ដើម្បីភ្ជាប់ផ្លូវដែកប្រទេសទាំងពីរ
ខេត្តបន្ទាយមានជ័យ: ផ្លូវនិងក្បាលស្ពានដែកនៃផ្លូវដែកភ្ជាប់កម្ពុជា-ថៃមានតែមួយខ្សែ គត់នោះនៅខាងទឹកដីថៃគេបានស្ថាបនានិងចាក់ដីស្ទើរតែរួចរាល់ហើយ។ ខណៈនេះខាងថៃបានជំរុញឲ្យភាគីកម្ពុជា រុះរើសំណង់ប៉ះពាល់ផ្លូវដែកនិងស្ពាន ត្រង់ព្រំដែន ឲ្យបានឆាប់ ដើម្បីស្ថាបនាខាងកម្ពុជាបានដែរ។ នេះជាផ្នែកនៃការភ្ជាប់ផ្លូវដែកប្រទេសទាំងពីរ ឡើងវិញ។
ប្រភពព័ត៌មានពីព្រំដែនថៃ-កម្ពុជា ឲ្យដឹងថ្ងៃទី២១ កុម្ភៈថា: ផ្លូវនិងក្បាលស្ពានដែកត្រង់ព្រំដែនខាងប្រទេសថៃ ត្រូវបានធ្វើជិតរួចរាល់ហើយហើយខាងថៃបានជំរុញឲ្យខាងកម្ពុជា ដោះស្រាយផលប៉ះពាល់ដូចជាសំណង់ និងពលរដ្ឋខាងទឹកដីកម្ពុជា ឲ្យបានឆាប់បំផុតដើម្បីបានសាងសង់ផ្លូវនិងក្បាលស្ពានតភ្ជាប់គ្នា ឡើងវិញ។ …
សូផុន
http://cen.com.kh/localnews/details_more/21?token=MDgxODQzNz