Toll បានផ្អាកស្ថាបនាផ្លូវដែក នៅទីប្រជុំជនប៉ោយប៉ែត ដោយសារមានឧបសគ្គ

បន្ទាយមានជ័យ: ក្រុមហ៊ុន​អូស្ត្រាលី (Toll) បាន​ផ្អាក​ស្ថាបនា​ផ្លូវដែក កំណាត់ សិរីសោភ័ណ​-​ប៉ោយប៉ែត ត្រង់​ទីប្រជុំជន​ប៉ោយប៉ែត ដោយសារតែ​បញ្ហា​សំណង់​ប៉ះពាល់​ដល់​គម្រោង និង​ការទាមទារ​សំណង ពី​ប្រជាពលរដ្ឋ ក្នុង​តំបន់​នោះ​។ ទោះជា​យ៉ាងណា ការដោះ ស្រាយ​គោលនយោបាយ បាន​ត្រូវធ្វើឡើង ក៏ប៉ុន្តែ​មាន​ពីរ​គ្រួសារ ព្រម​ចាកចេញ រីឯ ៣ គ្រួសារ​ផ្សេងទៀត មិន​ព្រម​ចាកចេញពី​តំបន់​ដែល​ត្រូវ​អភិវឌ្ឍន៍​នោះ ដោយ​អះអាងថា មិនទាន់មាន​ការដោះស្រាយ​សំណង​។​ គម្រោង​ស្ដារឡើងវិញ​ ផ្លូវដែក​ទី​១ ភ្នំពេញ​-​ប៉ោយប៉ែត បាន​ជាប់គាំង​នៅក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត ប្រមាណ ៦ គីឡូម៉ែត្រ ទៅ​អូរ​ព្រំដែន​ថៃ ដោយសារ​ពលរដ្ឋ និង​អ្នក ពាក់ព័ន្ធ សង់​សំណង់​ប៉ះពាល់​ដល់​គម្រោង ពុំ​ព្រម​ចេញ ឬ​ចេញ​ហើយ​មកវិញ​។ ហើយ​ខ្លះទៀត ពុំទាន់​បាន​សំណង ផលប៉ះពាល់​ពីរ​ដ្ឋ​។​…

សូផុន
http://cen.com.kh/localnews/details_more/135?token=ZTE1MjM0ZD