ក្រា​ហ្វិក​​ព័ត៌​មាន​​ថវិកា​​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​កម្ម​វិធី​​ទូរ​ស័ព្ទ​ដៃ​របស់​អង្គការ​ដៃ​គូ​គម្រោង​ ISAC

ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បានរ​រចនា​ក្រាហ្វិក​ព័ត៌មាន​អំពី​ថវិកា​របស់​រដ្ឋបាល​សង្កាត់​ក្នុង​ក្រុង​គោលដៅ​នៃ​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​ រួម​មាន​ក្រុង​តា​ខ្មៅ​ ក្រុង​កំពត​ ក្រុង​សៀមរាប​ ក្រុង​កំពង់ឆ្នាំង​ ក្រុង​បាត់ដំបង​ ក្រុង​សិរី​សោភ័ណ​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។​

នៅ​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០២១​ អូ​ឌី​ស៊ី​បាន​សហការ​ជាមួយ​ដៃគូ​អនុវត្ត​គម្រោង​ ISAC​ គឺ​អង្គការ​អមរា​បណ្តាញ​ការងារ​ស្ត្រី​ខ្មែរ​ ដើម្បី​អភិវឌ្ឍន៍​ (​អមរា​)​ ដើម្បី​ចែករំលែក​ព័ត៌មាន​គណនេយ្យ​ភាព​សង្គម​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ និង​វិ​ប​ផត​ថ​ល​ពន្លឺ​សេវា​មូលដ្ឋាន​។​ កម្មវិធី​ទូរស័ព្ទ​ដៃ​ និង​វិ​ប​ផត​ថ​ល​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ​ (I4C)​ ដើម្បី​បង្កើន​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សិទ្ធិ​ និង​សំឡេង​របស់​ពួក​គេ​ ដើម្បី​ទាមទារ​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​សាលា​បឋម​សិក្សា​ មណ្ឌល​សុខភាព​ និង​រដ្ឋបាល​សង្កាត់​ទាំងអស់​នៅ​ក្នុង​ក្រុង​បាត់ដំបង​ លើកកម្ពស់​តម្លាភាព​សាធារណៈ​ និង​ការ​ឆ្លើយ​តប​ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ផ្តល់​មតិ​ត្រឡប់​អំពី​ការ​ផ្តល់​សេវា​សាធារណៈ​ក្នុង​មូលដ្ឋាន​ និង​ផ្សព្វផ្សាយ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​រួម​ (JAAP)​។​

កម្មវិធី​របស់​អង្គការ​អមរា​ រួម​បញ្ចូល​ក្រាហ្វិក​ព័ត៌មាន​ថវិកា​ចំនួន​ដប់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អូ​ឌី​ស៊ី​ សម្រាប់​ការងារ​របស់​ខ្លួន​សម្រាប់​គម្រោង​ ISAC​ ដែល​កំពុង​ដំណើរការ​។​ ក្រាហ្វិក​ព័ត៌មាន​ទាំងនេះ​គ្របដណ្តប់​ថវិកា​សង្កាត់​ក្នុង​ក្រុង​បាត់ដំបង​ក្នុង​ឆ្នាំ​២០២១​។​ ក្នុង​ឆ្នាំ​មុន​នេះ​ មាន​អ្នក​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​/​វិ​ប​ផត​ថ​ល​ចំនួន​ ៣៥៧៨​ នាក់​។​ អូ​ឌី​ស៊ី​នឹង​ចែករំលែក​ព​ត៌​មាន​បន្ថែម​អំពី​ថវិកា​របស់​មណ្ឌល​សុខភាព​ និង​សាលា​បឋម​សិក្សា​ជាមួយ​ក្រុម​កម្មវិធី​របស់​អង្គការ​អមរា​ក្នុង​ឆ្នាំ​២០២៣​។​