អូឌីស៊ីចូលរួមសន្និសីទថ្នាក់ជាតិលើកទី១១ “អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ”
នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៧ អង្គការទិន្នន័យអំពីការអភិវឌ្ឍត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទថ្នាក់ជាតិលើកទី១១ ស្ដីពី ”អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ” ដែលបានសហការរៀបចំឡើងដោយបណ្តាញអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួន ៦១ នៅភោជនីយដ្ឋានទន្លេបាសាក់ទី២ ភ្នំពេញ។ សនិ្នសីទជាតិលើកទី១១នេះ មានអ្នកចូលរួមប្រមាណជាង ២០០នាក់ ដែលអញ្ជើញមកពីក្រសួងដែនដីនគរូបនីកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងនិស្សិតមកពីសាកលវិទ្យាល័យ ក្នុងគោលបំណងចែករំលែកពីបទសោធន៍ និងបង្កើនការយល់ដឹងអំពីដំណើរការអភិបាលកិច្ចដីធ្លី ការដោះស្រាយទំនាស់ដីធ្លី និងអភិបាលកិច្ចធនធានធម្មជាតិ។