ក្រុម​ការងារ​អូឌីស៊ី​បាន​ចូលរួម​ព្រឹត្តិការណ៍​បារខែម​អង្គរ

បារ​ខែ​ម​អង្គរ​ ឆ្នាំ​២០១៧​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ០៩-១០​  ខែកញ្ញា​ នៅ​សាកលវិទ្យាល័យ​ បៀ​ល​ប្រាយ​ក្នុង​ខេត្ត​ សៀមរាប​។​ គោលបំណង​នៃ​កម្មវិធី​នេះ​ គឺ​ដើម្បី​ជម្រុញ​​ឱ្យ​យុវជន​កម្ពុជា​មានឱកាស​ជួប​ជាមួយ​វាគ្មិន​នានា​ ចែករំលែក​ពី​បទ​ពិសោធន៍​​ពីសហគ្រិនភាព​,​ បច្ចេកវិទ្យា​ ឬ​បទ​ពិសោធន៍​ឌី​ជី​ថ​ល​។​ អ្នកចូលរួម​ទាំងអស់​នឹង​មានឱកាស​ជួប​​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយនឹង​វាគ្មិន​ ៤០​ នាក់​មក​ពី​ប្រទេស​កម្ពុជា​,​ ថៃ​,​ វៀតណាម​,​ ភូមា​,​ ឡាវ​,​ សហរដ្ឋអាមេរិក​,​ សិង្ហ​បុរី​ និង​អូស្ត្រាលី​ ដែល​នឹង​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​ប្រធានបទ​នានា​ ​ស្តី​ពី​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ សម្រាប់​ការ​សិក្សា​ ការងារ​ និង​ទំនាក់ទំនង​ ព្រមទាំង​ចំណេះដឹង​អំពី​ ការ​ចាប់ផ្ដើម​ជំនួញ​ ដូច​ជា​ ការ​ជ្រើស​គំនិត​អាជីវកម្ម​ ការ​ស្វែង​យល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម​ ស្វែង​យល់​អំពី​អតិថិជន​ ការ​ផលិត​ផលិតផល​ និង​សេវាកម្ម​ ផ្សព្វផ្សាយ​និម្មិត្តសញ្ញា​អាជីវកម្ម​ ទីផ្សារ​ និង​ការ​រៀបចំ​គម្រោង​ចំណាយ​ចាប់ផ្ដើម​អាជីវកម្ម​ ជាដើម​។​ល​។

featured-image-1-750x400

បដា​ព្រឹត្តិការណ៍​បារខែម​អង្គរ។

ក្រុមការងារអូឌីស៊ី​ ​ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​។​  ពួក​យើង​បាន​ធ្វើ​បទ​បង្ហាញ​​អំពី​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​អត្ថប្រយោជន៍​របស់​វា​ សម្រាប់​និស្សិត​ អ្នក​ស្រាវជ្រាវ​ អ្នក​វិនិយោគ​ និង​សង្គម​ទាំងមូល​។​ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមការងារ​ក៏​បាន​រៀបចំ​ស្តង់​ ដើម្បី​ស្វាគមន៍​ និង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ទទួល​បានការ​យល់​ដឹង​អំពី​គេហទំព័រ​របស់​អូ​ឌី​ស៊ី​ និង​ Site​ Demo​ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​លើក​ជា​សំណួរ​ផ្សេងៗ​។​ ក្រុមការងារ​ ក៏​បាន​ផ្តល់​សម្ភារៈ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ដូច​ជា​ សៀវភៅ​ ស្លាក​ និង​អាវយឺត​អូ​ឌី​ស៊ី​ដល់​អ្នកចូលរួម​ផង​ដែរ​។​

Welcome Speech at the launch of BarCamp Angkor by Chhorn Vibol, the Head of Information Technology and Communication Department of Ministry of Information.

​សុន្ទរកថា​ប្រកាស​បើក​កម្មវិធី​ បារ​ខែ​ម​អង្គរ​ ដោយ​ លោក​ ឈ​ន​ វិបុល​ ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ គមនាគមន៍​នៃ​ក្រសួង​ព័ត៌មាន​។

ODC team at the booth

ក្រុមការងារ​របស់​អង្គការ​អូ​ឌី​ស៊ី​កំពុង​រង់ចាំ​នៅ​ស្តង់​ ដើម្បី​ស្វាគមន៍​អ្នកចូលរួម​ទាំងអស់​ដែល​ចូលរួម​ក្នុង​កម្មវិធី​បារ​ខែ​ម​អង្គរ​។

ODC team welcomed participants and provided them the information about ODC’s website as well as ODC notebook, sticker and t-shirt.

ក្រុម​អ្នក​ស្ម័គ្រចិត្ត​របស់​កម្មវិធី​បា​រខែ​ម​អង្គរ​បាន​មក​ទស្សនា​ស្តង់​អូ​ឌី​ស៊ី​ ដើម្បី​សាកសួរ​អំពី​គេហទំព័រ​អូ​ឌី​ស៊ី​។​

Participants with ODC T-shirt

អ្នកចូលរួម​ទទួល​បាន​អាវយឺត​អូ​ឌី​ស៊ី​បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​យ៉ាង​យូរ​អំពី​ទិន្នន័យ​ និង​ផែនទី​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ក្នុងអំឡុងពេល​កម្មវិធី​បា​រខែ​ម​។​

Session Board of presentation topics hanged at the BarCamp Angkor

​តារាង​ប្រធានបទ​ត្រូវ​បាន​ព្យួរ​នៅ​បារ​ខែ​ម​អង្គរ​។​

ODC team is doing the presentation and answering the question to the participant

ក្រុម​ការ​ងារអូ​ឌី​ស៊ី​កំពុង​ធ្វើ​បទ​បង្ហាញ​ និង​ឆ្លើយ​សំនួរ​ទៅ​កាន់​អ្នកចូលរួម​។​

Participation was focusing to the presentation.

អ្នកចូលរួមកំពុងផ្តោតអារម្មណ៍លើការធ្វើបទបង្ហាញ។

ODC team was waiting to do the presentation about the "Using Open Data for Conducting Research” at BarCamp Angkor 2017.

ក្រុមការងារ​អូ​ឌី​ស៊ី​កំពុ​ង​រង់ចាំ​ធ្វើ​បទ​បង្ហាញ​អំពី​ “​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​”​។​ ​​

Group photo at Barcamp Angkor

ការ​ថតរូប​អនុ​ស្សាវ​រី​យ៍​ជុំ​គ្នា​នៅ​ឯ​បារ​ខែ​ម​អង្គរ​។