ក្រុមការងារ​អូ​ឌី​ស៊ី​ ចូលរួម​ធ្វើ​បទ​បង្ហាញ​នៅ​កម្មវិធី​បា​ខែ​ម​ បន្ទាយ​មាន​ជ័យ

អ្នកចូលរួមថតរូបរួមគ្នាបន្ទាប់ពី​ការធ្វើបទបង្ហាញ

នៅ​ថ្ងៃ​ទី​ ២៥-២៦​ ខែឧសភា​ឆ្នាំ​ ២០១៨​ ក្រុមការងារ​របស់​អង្គការ​អូ​ឌី​ស៊ី​ បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​កម្មវិធី​បា​ខែ​ម​បន្ទាយ​មាន​ជ័យ​។​ នេះ​ជា​កម្មវិធី​បា​ខែ​ម​លើក​ទី​ពីរ​ នៃ​ឆ្នាំ​ ២០១៨​ នៃ​ព្រឹត្តិការណ៍​បារ​ខែ​ម​ និង​ជា​លើក​ទី​មួយ​ដែល​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សាកលវិទ្យាល័យ​បន្ទាយ​មាន​ជ័យ​។​ សម្រាប់​អ្នកចូលរួម​ជា​ញឹកញាប់​នឹង​ដឹង​ថា​ បារ​ខែ​ម​ គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ​ ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​ ការ​បង្កើត​ថ្មីៗ​ ភាព​ជា​សហគ្រិន​ និង​ការ​អភិវឌ្ឍ​ជាតិ​។​ ដោយសារ​តែ​យុវជន​ ជា​ក្រុម​គោលដៅ​សំខាន់​សម្រាប់​កម្មវិធី​នេះ​ តំណាង​អង្គការក្រៅរដ្ឋាភិបាល​ បណ្តាញ​អាជីវករ​ សង្គម​ស៊ី​វិល​ និង​វិទ្យាល័យ​ និង​និស្សិត​សាកលវិទ្យាល័យ​នានា​ ត្រូវ​បាន​អញ្ជើញ​ និង​ចូលរួម​។​ ខណៈ​ដែល​ បារ​ខែ​ម​ មាន​គោលបំណង​ជម្រុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ អូ​ឌី​ស៊ី​តែងតែ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ដោយ​ជ្រើសរើស​បញ្ហា​ និង​គំនិត​សំខាន់ៗ​ ដែល​អ្នកចូលរួម​នឹង​ចាប់អារម្មណ៍​បំផុត​ក្នុង​ការ​រៀនសូត្រ​។

ក្រុមការងារអូឌីស៊ី កំពុង​ធ្វើបទបង្ហាញ សម្រាប់អ្នកចូលរួម

ក្រៅពី​ប្រធានបទ​ផ្តោត​លើ​អាជីវកម្ម​ ដែល​ បារ​ខែ​ម​ លើក​ទី​ពីរ​នៅ​ឆ្នាំ​នេះ ​សំដៅលើ​ការ​ព​ង្រឹ​ម​សមត្ថភាព​ខ្លួនឯង​។​ នេះ​ហើយ​ជា​មូលហេតុ​ដែល​អូ​ឌី​ស៊ី​ បាន​ផ្តល់​ការ​បង្ហាញ​ពី​របៀប​ ដែល​កម្មវិធី​ទិន្នន័យ​បើក​ទូលាយ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្រេច​គោលដៅ​នេះ​។​ ជា​ពិសេស​នៅ​ថ្ងៃ​ទី​ពីរ​ នៃ​ព្រឹត្តិការណ៍​នេះ​ ក្រុមការងារ​បាន​បង្ហាញ​អំពី​របៀប​ដែល​ទិន្នន័យ​បើកចំហ ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​។​ ដោយសារ​អ្នកចូលរួម​ភាគច្រើន​នៅ​ បារ​ខែ​ម​ គឺជា​សិស្ស​វិទ្យាល័យ​ ឬ​និស្សិត​សាកលវិទ្យាល័យ​ប្រធានបទ​នេះ​ទាក់ទាញ​អ្នកចូលរួម​ជាង​​ ៧០​នាក់​ ចូលរួម​ក្នុង​រយៈពេល​ប្រហែល​មួយ​ម៉ោង​។​ ក្នុងអំឡុងពេល​ធ្វើ​បទ​បង្ហាញ​ សិស្ស​អាច​រៀន​ពី​ប្រភព​ដែល​ត្រូវ​រក​អាហារូបករណ៍​ របៀប​សរសេរ​សំណើរ​សុំ​អាហារូបករណ៍​ និង​វិធី​បង្កើន​ឱកាស​របស់​ពួក​គេ​ដើម្បី​ទទួល​បាន​ជោគជ័យ​។​ ចុងបញ្ចប់​ អូ​ឌី​ស៊ីបាន​បង្ហាញ​ពី​របៀប​ដែល​គេហទំព័រ​អូ​ឌី​ស៊ី​ អាច​ជួយ​ពួក​ក្នុង​ការ​សរសេរ​សំណើរ​សុំ​អាហារូបករណ៍​។​

​អ្នក​អាច​ស្វែងរក​បទ​បង្ហាញ​បាន​នៅ​ទី​នេះ​៖ https://bit.ly/2sCSrDH

អ្នកចូលរួមកំពុង​យកចិត្ត​ទុកដាក់ស្តាប់បទបង្ហាញពីក្រុមការងារ​អូឌីស៊ី