ក្រុមការងារអូឌីស៊ីចូលរួមកម្មវិធីបាខែមកំពង់ចាម

ក្រុមការងារអូឌីស៊ីកំពុងធ្វើបទបង្ហាញពីការប្រើប្រាស់ ICT ក្នុងកិច្ចការស្រាវជ្រាវ និងការអប់រំដល់អ្នកចូលរួម
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៤ នៅក្នុងកម្មវិធីបាខែមកំពង់ចាម អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើបទបង្ហាញមួយស្តីពីការប្រើប្រាស់ ICT ក្នុងកិច្ចការស្រាវជ្រាវ និងការអប់រំ និងរបៀបដែលអាចស្វែងរកប្រធានបទស្រាវជ្រាវបែបបំផុសគំនិតនៅលើគេហទំព័រអូឌីស៊ី។ កម្មវិធីបាខែម គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យអោយអ្នកមានការងារអាជីព វិនិយោគិន អ្នកបង្កើតគំនិតច្នៃប្រឌិត និងសិស្សានុសិស្សនានា ភ្ជាប់ទំនាក់ទំនង ពិភាក្សា និងចែករំលែកចំនេះដឹងគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យា។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅក្នុងសាកលវិទ្យាល័យជាស៊ីមកំចាយមា ខេត្តកំពង់ចាម។ ក្រុមការងារអូឌីស៊ី នឹងចូលរួមកម្មវិធីបាខែមបន្ទាប់ទៀតដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែកញ្ញា នៅរាជធានីភ្នំពេញ។