ក្រុមការងារអូឌីស៊ី បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គម
នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ អង្គការស្តារកម្ពុជា បានអញ្ជើញក្រុមការងារអូឌីស៊ី ដើម្បីចូលរួមកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិរបស់គណៈកម្មការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម (I-SAF PSC) នៅសាលាឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ អ្នកចូលរួមមានប្រមាណជាង ២០០ នាក់ ដែលភាគច្រើនជាប្រជាជន ដែលរស់នៅក្នុងស្រុកតំបន់នេះ មន្ត្រីពាក់ព័ន្ធ និង បណ្តាអង្គការពាក់ព័ន្ធ។ កម្មវិធីនេះមានការចូលរួមជាកិត្តិយសពីឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណនេយ្យភាពសង្គម។

ការចូលរួមជាកិត្តិយសពីឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការគណនេយ្យភាពសង្គម។

អ្នកចូលរួម ដែលភាគច្រើនជាប្រជាជន ដែលរស់នៅក្នុងស្រុកតំបន់នេះ មន្ត្រីពាក់ព័ន្ធ និង បណ្តាអង្គការពាក់ព័ន្ធ។