រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

នគរបាល​រាជធានី​ប្រកាស​ចាត់វិធានការ​រថយន្ត​ និង​ម៉ូតូ​គ្មាន​ស្លាក​លេខ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ប្រកាស​ចាត់វិធានការ​រាល់​រថយន្ត និង​ទោចក្រយានយន្ត​ត្រីចក្រយានយន្ត​គ្មាន​ស្លាក​លេខ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លើក​ហេតុផល​ថា អ្នកបើក​យានយន្ត​គ្មាន​ស្លាក​លេខ​ទាំង​នេះ​បាន​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​អំពើ​ល្មើស ខណៈ​នៅ​ភ្នំពេញ​មាន​រថយន្ត​ប្រមាណ​ ៥០ ​ម៉ឺន​គ្រឿង និង​ម៉ូតូ​ ១ ​លាន ៦​ សែន ៥ ​ម៉ឺន ...

ឡុង គីមម៉ារីតា
https://bit.ly/2oGnWyH

នាយករដ្ឋមន្ត្រី​ទៅ​ប្រទេស​អឺរ៉ុប​ ពិភាក្សា​ពី​បញ្ហា​តំបន់​ និង​អន្តរជាតិ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បាន​ចាក​ចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ទ្វីបអឺរ៉ុប​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន​ ៣ ចាប់ពី​ថ្ងៃទី​ ១៣ ​ដល់​ ១៧ ​តុលា ដើម្បី​ជួបពិភាក្សា​ពី​បញ្ហា​មួយ​ចំនួន​ក្នុង​នោះ​ក៏មាន​បញ្ហា​តំបន់ និង​អន្តរជាតិ និង​មាន​ការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​រួម ...

នៀម ឆេង
https://bit.ly/33xGFeR

ក្រសួង​៖​ ពលករ​ចំណាកស្រុក​ស្ទើរតែ​ទាំងអស់​មាន​លក្ខណៈ​ស្របច្បាប់​ និង​មាន​សុវត្ថិភាព​

​កាលពី​ថ្ងៃ​ពុធ​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​ប្រាប់​តំណាង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ (IOM)​ ថា​ រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ស្ទើរតែ​ទាំងអស់​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​មាន​លក្ខណៈ​ស្របច្បាប់​ដោយ​ជោគជ័យ​ ហើយ​ធ្វើ​ឱ្យ​ស្ថានភាព​របស់​ពួក​គេ​មាន​សុវត្ថិភាព ...

មុំ គន្ធា
https://www.khmertimeskh.com/50650024/almost-all-migrant-workers-legal-and-safe-ministry/

ជប៉ុន​គាំទ្រ​គំនិត​ផ្តួចផ្តើម​គាំទ្រ​បរិស្ថាន​បន្ថែម​ទៀត​

កាលពី​ម្សិលមិញ​ក្រសួង​បរិស្ថាន​បាន​និយាយ​ថា​ ​ប្រទេស​ជប៉ុន​បាន​បន្ត​បំណង​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​គាំទ្រ​បរិស្ថាន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​បណ្តា​ប្រទេស​អាស៊ាន​បូក​ ​៣​ ​(​ចិន​ ​ជប៉ុន ...

ឃី សុវុទ្ធី
https://bit.ly/35nnSEF

សមាជិក​រដ្ឋសភា​ ១០៥ ​រូប​ អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម

រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែល​មាន ១១ ជំពូក និង ១០៧ មាត្រា​។ ច្បាប់​នេះ​ធ្វើ​ក្នុង​គោលបំណង​ដើម្បី​ធានា​ឲ្យ​មាន​សមធម៌​សាគ្គីធម៌​សង្គម និង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ...

ម៉ិច ដារ៉ា
https://bit.ly/2ohpZta

អាស៊ាន​បាន​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​ផ្សែង​អ័ព្ទ​

កាលពី​ម្សិលមិញ​ លោក​ឧបនាយករដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ បាន​មាន​ប្រសាសន៍​ថា​ អាស៊ាន​គួរតែ​បង្កើន​ការ​សម្រប​សម្រួលការ​គ្រប់គ្រង​ និង​បង្កើន​ធនធាន​ដើម្បី​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​ និង​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​។​ លោក​បាន​ថ្លែង​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50649194/asean-urged-to-tackle-issue-of-haze/

សកម្មជន​ស្នើ​ឲ្យ​យក​ក្រពើភ្នំ​ មក​លែង​នៅ​តំបន់​អារ៉ែង

សកម្មជន​បរិស្ថាន​នៃ​​អង្គការ​មាតា​ធម្មជាតិ​ (Mother Nature Cambodia) ​គ្រោង​ដាក់សំណើ​មួយ​ទៅ​ក្រសួង​បរិស្ថាន​ដើម្បី​ស្នើសុំ​ឲ្យ​យក​ក្រពើ​ភ្នំ​មក​លែង​ក្នុង​តំបន់​អារ៉ែង​ដែល​ស្ថិតនៅ​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង ដោយសារ​តំបន់​នោះ​ស័ក្ដិសម​ជា​កន្លែង​អភិរក្ស​សត្វ​ក្រពើ​ភ្នំ និង​ជា​សត្វ​ដែល​ពលរដ្ឋ​ជនជាតិ ...

សុទ្ធ គឹមសឿន
https://bit.ly/2IALFHt

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ថា​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាក់តែង​ឡើង​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​អះអាង​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ បាន​តាក់តែង​ឡើង​ស្រប​តាម​ស្តង់់ដា​អន្តរជាតិ​ ដោយ​រាជរដ្ឋាភិបាល​ បាន​បង្រួម​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ឲ្យ​នៅ​តិច​បំផុត​ ដើម្បី​ធានា​ឲ្យ​ការ​ទទួល​បាន​ព័ត៌មាន ...

ប៉ិច សុធារី
https://bit.ly/2AW9BAS

រយៈពេល៩ខែ​ ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត៥០០នាក់​

​របាយការណ៍​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ​ ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ ​បាន​កើតមាន​ជិត១០០០ករណី​ ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ​៤៨៨នាក់​ ​និង​របួស​ចំនួន​ ​១៤៩៤នាក់​ ​ដែល​អត្រា​នេះ​មានការ​កើនឡើង​ ...

ប៉ិច សុធារី
https://bit.ly/2MmkDVk

លោក ស ខេង​៖ រដ្ឋាភិបាល​គិតគូរ​ជីវភាព​គ្រូបង្រៀន​ ដោយ​ផ្តល់ប្រាក់​បំណាច់​ផ្សេងៗ

នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង លើកឡើង​ថា​កន្លង​មក​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​លើកកម្ពស់​ដល់​ស្ថានភាព​រស់នៅ និង​ការបំពេញ​ការងារ​របស់​គ្រូបង្រៀន​ដោយ​ដំឡើង​ប្រាក់បៀវត្សរ៍ និង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។ ការថ្លែង​បែបនេះ​របស់​លោក​​ ស ខេង ធ្វើ​ឡើង​ក្នុង​ទិវា​គ្រូបង្រៀន​ក្នុង​ខួប​លើក​ទី​ ២២ នៅ ...

រី សុចាន់
https://bit.ly/2MhhW7q

ក្រសួង​ការងារ​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកបមុខរបរ និង​ការងារ​ខ្នាតតូច​ឡើងវិញ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ធ្វើ​សកម្មភាព​ស្វ័យនិយោជន៍ (​មុខរបរ​ផ្ទាល់ខ្លួន​ខ្នាតតូច​) លើ​ប្រភេទ​មុខរបរ និង​ការងារ​មួយចំនួន​ឡើងវិញ ដើម្បី​លើកទឹកចិត្ត​ដល់​ការវិនិយោគ​នៅ​កម្ពុជា​បន្ទាប់ពី​ក្រសួង​បាន​ប្រកាស​ហាម​ជនបរទេស​ប្រកប​មុខរបរ​ខ្នាតតូច​ដែល​ជា​ការដណ្តើម​ ...

សុទ្ធ គឹមសឿន
https://bit.ly/2oSFrf3

ការ​ប្រែប្រួល​អាកាសធាតុ​ពន្យា​ពេល​ប្រទេស​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​

​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ថយ​ចុះ​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ទស្ស​វត្ស​ក្រោយ​ និង​ពន្យា​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​។​ កាលពី ...

សុខ ចាន់
https://www.khmertimeskh.com/50648301/climate-change-to-delay-kingdoms-ascent-to-middle-income-economy/

រដ្ឋាភិបាល​ និង​EU​ អំពាវនាវ​ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​

ក្រសួងបរិស្ថាន​ និង​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃអាទិត្យ​ បាន​អំពាវនាវ​ជា​ថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បាន​តែ​មួយ​ដង​ និង​ជៀសវាង​ការ​បោះចោល​សំណល់​ប្លា​ស្ទិ​ក​ពាស​វាល​ពាស​កាល​ ខណៈ​ដែល​ប្លា​ស្ទិ​ក​ផលិត ...

​ប៉ិច​ ​សុធា​រី​
https://bit.ly/31ReoPL

រដ្ឋបាល​ជលផល ​ប្រកាស​បើក​រដូវ​នេសាទ​សម្រាប់​ឆ្នាំ​ ២០១៩-២០២០

រដ្ឋបាល​ជលផល​បាន​ប្រកាស​បើក​រដូវ​នេសាទ​សម្រាប់​ឆ្នាំ​ ២០១៩-២០២០ ចាប់ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​បាន​ណែនាំ​ឲ្យ​ការធ្វើ​អាជីវកម្ម​ក្រៅពី​លក្ខណៈ​គ្រួសារ​ត្រូវសុំ​ច្បាប់​អនុញ្ញាត​។ សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​ជលផល​ចុះ ...

ឡុង គីមម៉ារីតា
https://bit.ly/2oH1PrE

ហាម​ផ្សារ​ទំនើប​គ្រប់​ទីតាំង​លក់​ឱសថ​គ្រប់​ប្រភេទ បើ​រឹងទទឹង​នឹង​ប្រឈមមុខ​ច្បាប់

ក្រសួង​សុខាភិបាល​ប្រកាស​ហាម​ម្ចាស់​ផ្សារទំនើប ម៉ាត និង​បេប៊ីម៉ាត ​នៅ​ទូទាំង​ប្រទេស​ដាក់លក់​ផលិតផល​ឱសថ​គ្រប់​ប្រភេទ​នៅ​តាម​ផ្សារ​ទំនើប​ទាំងឡាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បើ​ក្នុង​ករណី​មិន​គោរព​តាម​បម្រាម ក្រសួង​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ច្បាប់ ដែល​អាច​នឹងរង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ ...

ឡុង គីមម៉ារីតា
https://bit.ly/2o07Srm

ជប៉ុន​ផ្តល់​ជំនួយ​ឥតសំណង​ជិត $២៦ ​លាន​ សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់

ជប៉ុន​នឹង​ផ្តល់ជំនួយ​ឥតសំណង​ជិត​ ៣០០០ ​លាន​យ៉េន (​ជិត​ ២៦ ​លាន​ដុល្លារ​) ​បន្ថែម​ទៀត​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​ភ្នំពេញ ខណៈ​ដែល​តំបន់​មួយ​ចំនួន​នៃ​រាជធានី​តែងតែ​ត្រូវ​ទឹក​ជន់​លិច​នៅពេល​ដែលមាន​ភ្លៀង​ខ្លាំង​ម្តងៗ​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ...

រី សុចាន់
https://bit.ly/2nZaZQc

បទល្មើស​នេសាទ ​មាន​ការកើនឡើង​ក្នុង​រដូវ​ទឹកជំនន់

ខណៈ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង និង​ជន់​លិច​ចូលទៅ​ក្នុង​ស្ទឹង​ព្រែក និង​បឹងបួ​នានា​ដែល​ជា​តំបន់​វាលទំនាប​ព្រៃលិច​ទឹក និង​ជា​ជម្រក​ត្រី​ពងកូន​នា​រដូវវស្សា​នេះ បទល្មើស​នេសាទ​ក៏​បាន​ចាប់ផ្ដើម​កើតមាន​ជាថ្មី​ផងដែរ បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ ពិសេស​បណ្ដា​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប ...

ឃុត សុភចរិយា
https://bit.ly/2m1YUbS

ប្រាក់​ឈ្នួល​ និង​ប្រាក់​ផ្សេងៗ​របស់​​កម្មករ​កើន​ដល់​ជាង​ ២០០ ​ដុល្លារ

ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​សម្រាប់​ឆ្នាំ​ ២០២០ ​ត្រូវ​ឡើងដល់​ ១៩០ ​ដុល្លារ​ ខណៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រកាសថា ប្រាក់​ឈ្នួល​នេះ​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​នឹង​ទទួល​បាន​ចន្លោះ​ពី​ ២០៧ ​ទៅ​ដល់​ ២១៨ ​ដុល្លារ​។ យ៉ាងណា​ចំពោះ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ សហជីព​មួយ ...

ឡុង គីមម៉ារីតា
https://bit.ly/2kuFQm9

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទប់ស្កាត់​ការ​ព្យាបាល​ជំងឺ​ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ណែនាំ​បន្ថែម​ទៀត​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ត្រូវ​ទប់ស្កាត់​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ​និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ជៀសវាង​ទៅ​ព្យាបាល​ជំងឺ​នៅ​តាម​ពេទ្យ​ឯកជន​ដែល​គ្មាន ...

ប៉ិច សុធារី
https://bit.ly/2mnxFsf

ក្រសួង​ទទួលស្គាល់​គណបក្ស​ខ្មែរ​អភិរក្សនិយម​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចេញ​លិខិត​ប្រកាស​ទទួលស្គាល់​គណបក្ស​ខ្មែរ​អភិរក្សនិយម​ ដែល​មាន​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ គឺ​លោក​ រៀល​ ខេ​ម​រិ​ន្ទ្រ​ ជា​ប្រធាន​។​ ...

តាំង វីដា
https://www.khmertimeskh.com/50645044/ministry-recognises-khmer-conservative-party/

ក្រុមហ៊ុន​ចិន​ស្នើ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ទំហំ​ ១៥០​ មេ​ហ្គា​វ៉ា​ត់​

​ក្រុមហ៊ុន​ចិន​បាន​ស្នើ​សុំ​គម្រោង​ថាមពល​វា​រី​អគ្គិសនី​ថ្មី​នៅ​តាម​ដង​ទន្លេ​តា​តៃ​ ក្នុង​ខេត្តកោះកុង​។​ ក្រុមហ៊ុន​ Chint​ Group​ និង​ Sinomach-HE​ បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ ដើម្បី​ចាប់ផ្តើម​ការ​សិក្សា​បុ​រេ​លទ្ធភាព​លើ​គម្រោង ...

ជា វណ្ណៈ
https://www.khmertimeskh.com/50644907/chinese-firms-propose-150-mw-hydropower-dam/

ធនាគារពិភពលោក​ យល់ព្រម​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ចំនួន​ ១​ ពាន់​លាន​ដុល្លារ​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ ធនាគារពិភពលោក​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ទឹកប្រាក់​ចំនួន​ ១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50643974/world-bank-approves-1-billion-in-development-assistance/

ក្រសួង​ចេញ​ការ​ព្រមាន​ស្ដី​ពី​គ្រោះ​ទឹកជំនន់​ចំពោះ​ខេត្ត​ចំនួន​ ១១

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ កាលពី​ម្សិលមិញ​បាន​ព្រមាន​ថា​ ខេត្ត​ចំនួន​ ១១​ ប្រឈម​នឹង​ទឹកជំនន់​ ដោយសារ​ជំនន់​ទឹកភ្លៀង​រហូត​ដល់​ស​ប្តា​ហ៍​ក្រោយ​។​ សេចក្តី​ប្រកាស​របស់​ក្រសួង​បានឱ្យ​ដឹង​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​ចាប់ផ្តើម​កាលពី​ម្សិលមិញ​នេះ​ គឺ​ដោយសារ​តែ​ប្រព័ន្ធ ...

មុំ គន្ធា
https://www.khmertimeskh.com/50644107/ministry-issues-flood-warning-for-11-provinces/

មន្ត្រី​រដ្ឋាភិបាល​ និង​ NGOs សិក្សា​លើ​​សុវត្ថិភាព​ដឹកជញ្ជូន​កម្មករ​រោងចក្រ

មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការងារ និង​សុវត្ថិភាព​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ស្បែកជើង​បាន​និង​កំពុង​សិក្សា​ធ្វើ​ឲ្យ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​កាន់តែ​ប្រសើរ​ឡើង ខណៈ​ពួកគេ​ព្រួយបារម្ភ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ទៅ​លើ​កម្មករ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្ដែ​តំណាង​អ្នកបើកបរ​រថយន្ត ...

សុទ្ធ គឹមសឿន
https://bit.ly/2kMSehp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nXe6F
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!