ព័ត៌មាន​

១១ ឆ្នាំ​ហើយ​អ្នក​សម្លាប់​ជា​វិជ្ជា​នៅ​តែ​រស់​នៅ​ក្រៅ​ច្បាប់

នៅ​ថ្ងៃ​គម្រប់​ខួប​ឆ្នាំ​ទី ១១ នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា អ្នក​គាំទ្រ​សិទិ្ធ​ការ​ងារ​ដ៏ល្បី​ល្បាញ កាល​ពី​ម្សិលមិញ មាន​មនុស្ស​ប្រហែល​២០០​នាក់​ចូល​រួម​ពិធី​រំឭក​ខួប ​ដោយ​មនុស្ស​ជា​ច្រើន​នាក់​បាន​បន្ត​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទាំង ...

មាស សុខជា
http://bit.ly/1Bjtx9R

លោក កឹម សុខា រិះគន់​សម័យ​របស់​លោក ហ៊ុន សែន ថាជា​សម័យ​បំផ្លិច​បំផ្លាញ​

កាលពី​ម្សិលមិញ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធានា​ចំពោះ​អ្នក​គាំទ្រ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​កំពុង​ធ្វើ​ការ​​ដើម្បី​បណ្ដេញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​អំណាច​ ដោយ​អះអាង​ថា គ្មាន​​មេដឹកនាំ​កម្ពុជា​ណា​​ដែល​បំផ្លិច​បំផ្លាញ​បរិស្ថាន​ដូច​​លោក​ ហ៊ុន សែន អំឡុង​លោក​កាន់ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/21974/

ហ៊ុន​សែន​ព្រមាន​ដក​កឹ​ម​សុខា​ចេញពី​តំណែង​អនុប្រធាន​រដ្ឋសភា​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​គំរាម​ដក​មេដឹកនាំ​គណបក្សប្រឆាំង​ចេញពី​តំណែង​ក្នុង​រដ្ឋសភា​។​ ​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/hun-sen-warn-to-remove-kem-sokha-from-his-post-as-deputy-president-of-national-assembly-7786

លោក ផៃ ស៊ីផាន ថា​អនុ​ប្រធាន​សភា ទី១ បំពេញ​តួនាទី​មិន​ត្រឹម​ត្រូវ

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​ចោទ​ប្រកាន់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា មិន​បាន​ធ្វើ​កិច្ច​ការ​របស់​លោក​ក្នុង​សភា​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​តួនាទី​ទេ បន្ទាប់​ពី​អ្នក​នយោបាយ​រូប​នេះ បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ ...

មាស សុខជា និង Kevin Ponniah
http://bit.ly/1whze8A

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ការពារ​គម្រោង​នាំ​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី

លោក ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​កំពុង​ព្យាយាម​សម្រួល​ក្តី​ព្រួយ​បារម្ភ​លើ​សេដ្ឋ​កិច្ច​ និង​សង្គម ​ដោយ​សារ​តែ​គម្រោង​របស់រដ្ឋា​ភិបាល​កម្ពុជា​ ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បានបង្ហាញ​ពី​គោល​ជំហរ​ការ​ពារ​គម្រោង​ផ្តល់​ទី​កន្លែង​ស្នាក់ ...

Ron Corben
http://khmer.voanews.com/content/cambodian-pm-defends-australia-refugee-deal/2534287.html

លោក​ គឹ​ម​ សុខា​ ស្នើ​អោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ពិចារណា​ម្តងទៀត​ ពី​កិច្ចព្រមព្រៀង​ ជនភៀសខ្លួន​ជាមួយ​ ប្រទេស​ អូស្ត្រាលី​

​លោក​កឹ​ម​សុខា​ អនុប្រធាន​ ទី​មួយ​នៃ​ រដ្ឋសភា​និង​ ជា​អនុប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ ស្នើ​សុំ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​អោយ​ ពិចារណា​ម្តងទៀត​លើ​ ការ​បញ្ជូន​ជនភៀសខ្លួន​ មក​ពី​កោះ​ ណូ​រុ​ មក​ប្រទេស​កម្ពុជា​។​ ​ ...

បុគ្គលិកសារព័ត៌មាន​​ The Cambodia Herald
http://www.thecambodiaherald.com/cambodia/kem-sokha-asks-pm-to-rethink-refugee-deal-7597

កឹ​ម​សុខា​ ស្នើរឱ្យ​អូស្ត្រាលី​ គួរតែ​ពិចារណាសាជាថ្មី​ពី​ កិច្ចព្រមព្រៀង​ជនភៀស

លោក​កឹ​ម​ សុខា​ អនុប្រធាន​ទី​មួយ​នៃ​ សភាជាតិ​ និង​​អនុ​​ប្រធាន​​គណ​​បក្ស​​សង្គ្រោះ​ជាតិ បាន​ស្នើរឱ្យរដ្ឋាភិបាល​អូស្ត្រាលី​ គួរតែ​ពិចារណាសាជាថ្មី​ពី​កិច្ចព្រមព្រៀង​ជនភៀស មកកាន់ប្រទេសកម្ពុជា។​ ​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/kem-sokha-asks-australia-to-reconsider-transfer-of-refugees-to-cambodia-7582

លោក សុន ឆ័យ ស្នើ​ទៅ​មេ​ដឹក​នាំ​សភា​ចាត់​វិធាន​ការ​លើ​លោក ឡេង ប៉េងឡុង

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ជា​ថ្មី​ម្តង​ទៀត​បាន​ស្នើ​ទៅ​មេ​ដឹក​នាំ​រដ្ឋសភា​ឲ្យ​ចាត់​វិធាន​ការ​ទៅ​លើ​អគ្គ​លេខាធិការ​សភា លោក ឡេង ប៉េងឡុង ដែល​រឹង​ទទឹង​មិន​បង្ហាញ​បញ្ជី​មន្រ្តី​ដែល​ពាក់​ព័ន្ធ ក្នុង​អំពើ​ពុក​រលួយ​ក្នុង​សភា។ ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ម្សិល​មិញ អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​លោក សុន ឆ័យ អះអាង ...

មាស សុខជា
http://bit.ly/104Tuf8

អនុប្រធាន​ទី២​នៃ​សភា​ជាតិ​មាន​ទីប្រឹក្សា​៦៣​រូប

យោងតាម​ឯកសារ​ចម្លង​មួយ​ច្បាប់​ដែល​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ក្រឹត្យ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ជា ស៊ីម ប្រមុខរដ្ឋ​ស្តីទី បាន​សម្រេច​តែងតាំង​ទីប្រឹក្សា​និង​ជំនួយការ​៦៣​រូប​របស់​លោក​ ងួន ញ៉ិល អនុ​ប្រធាន​ទី២​នៃ​រដ្ឋសភា។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/20201/

ក្រុម​តាមដាន​ការងារ​ជប៉ុន​ មក​ដល់​ប្រទេស​កម្ពុជា​

ក្រុម​អ្នកជំនាញ​របស់​ប្រទេស​ជប៉ុន​ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​ ដែល​ជា​ក្រុម​តាមដាន​ការងារ​ ទាក់ទង​នឹង​តម្រូវការ​ការ​ស្ទង់​មតិ​ដែល​បាន​អនុវត្ត​ កាលពី​ខែឧសភា​ ក្នុង​ការ​ផ្តល់​ជំនួយ​លើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/japanese-follow-up-team-arrives-in-cambodia-7516

អ្នក​ផលិត​ខ្សែភាពយន្ត​ "​វាល​ពិឃាត​"​ បាន​និយាយ​ថា​ "​កម្ពុជា​ត្រូវការ​ស្ថេ​រ​ភាព​ជា​ជាង​អ្វី​ទាំងអស់​"

​លោក​ David​ Puttnam​ ប្រេសិត​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស​ មក​កាន់​ប្រទេស​កម្ពុជា​និង​ជា​អ្នក​ផលិត​នៃ​ខ្សែភាពយន្ត​ “​វាល​ពិឃាត​”​ កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ថា​ប្រទេស​កម្ពុជា​អាច​នឹង​ក្លាយ​ដូច​ជា​បណ្តា​ប្រទេស​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដែល ...

George Wright និង ហ៊ុល រស្មី
http://www.cambodiadaily.com/news/killing-fields-producer-says-cambodia-needs-stability-above-all-69843/

លោក កឹម សុខា ប្រកាស​លុប​បំបាត់​អ្នក​ពុក​រលួយ​នៅ​ជុំវិញ​នាយក​រដ្ឋ​មន្ត្រី

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង និង​ជា​អនុ​ប្រធាន ទី១ រដ្ឋសភា បាន​ប្រកាស​លុប​បំបាត់​អ្នក​ពុក​រលួយ​នៅ​ជុំវិញ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដោយ​សហការ​ជាមួយ​នឹង​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច ដើម្បី​បោះ​ឆ្នោត​ប្រឆាំង​នឹង​រដ្ឋ​មន្រ្តី​មួយ​ចំនួន​ដែល​បាន​កាន់​តំណែង​យូរ​មក​ហើយ។ ...

មាស សុខជា
http://bit.ly/1xx6tpv

តុលា​ការ​នឹង​​​មិន​សាក​សួរ​សមា​ជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាតិជុំវិញ​ការ​ធ្វើ​កុបកម្ម​

ការ​ចោទ​ប្រកាន់​ពីបទ​ “ដឹកនាំ​កុបកម្ម​” លើ​​​សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​រូប​ បន្ទាប់ពី​ការ​តវ៉ា​ដ៏ហិង្សា​កាលពី​ខែ​មុន ឥឡូវ​នេះ​ទំនង​ជា​មិន​បន្ត​ទេ​ ដោយ​​មេធាវី​របស់​​​ពួក​​​គាត់​​​លើក​ឡើង ...

គុច ណារ៉េន និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/18431/

តុលាការ​នឹង​សាកសួរ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការ​ធ្វើ​កុបកម្ម​

សាលា​ដំបូង​រាជ​ធានីភ្នំញ​​នឹង​សាកសួរ​សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​បី​រូប​នៅ​ព្រឹក​នេះ ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​តាម​ផ្លូវ​នៅ​កន្លែង​តវ៉ា​កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ដែល​អាជ្ញាធរ​បាន​ចាត់​ទុក​ថា ជា​ ” ការ​ធ្វើ​កុបកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន។ មេ​ដឹកនាំ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/18351/

រដ្ឋាភិបាល​ចំណាយ $៥ លាន​ក្នុង​ការ​ដឹក​ជញ្ជូន​ពលករ ១២​ថ្ងៃ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ប្រាក់​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ផ្ដល់​សេវា​ទទួល​ដឹក​ជញ្ជូន​និង​ម្ហូប​អាហារ ថ្នាំ​សង្កូវ ចំពោះ​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​រដ្ឋាភិបាល​នៃ​របប​យោធា​ថៃ​បាន​បញ្ជូន​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​ចាប់​តាំង​ពី​ថ្ងៃ ទី៦ ដល់​ថ្ងៃ ទី១៨ មិថុនា ស្រប​ពេល​ដែល​បាន ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1uHWFSL

សង្គ្រោះ​ជាតិ​ចោទ​មន្ត្រី​យោធា​ជាន់​ខ្ពស់​បញ្ជា​ឲ្យ​កម្លាំង​រាំង​ផ្លូវ

គណបក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​មន្ត្រី​យោធា​ជាន់​ខ្ពស់ ពី​បទ​ប្រើ​កម្លាំង​ទាហាន​ស្លៀក​ពាក់​ស៊ីវិល​រារាំង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​ជា​អតីត​តំបន់​ខ្មែរ​ក្រហម ជា​ទី​ដែល​ពួក​គេ​មាន​គម្រោង​រៀបចំ​វេទិកា​ជួប​ស្វាគមន៍ ...

មាស សុខជា
http://bit.ly/1oHavVq

លោក វន់ ពៅ កាន់​តែ​ល្បី​ឈ្មោះ​ពេល​ចេញ​ពី​ឃុំ

នៅ​ពេល​លោក វន់ ពៅ ចាក​ចេញ​ពី​ពន្ធនាគារ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ លោក​ដើរ​ចេញ​មក​មិន​ត្រឹម​តែ​ជា​មនុស្ស​ដែល​មាន​សេរីភាព​ទេ​ប៉ុន្តែ ថែម​ជា​សកម្មជន​ល្បី​ម្នាក់ ក្នុង​ចំណោម​សកម្មជន​ជាច្រើន​នៅ​ក្នុង​ប្រទេស។ លោក វន់ ពៅ ឲ្យ​ដឹង​ថា សមាគម​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ (IDEA) មាន​សមាជិក​ថ្មី​ជាង ១ ពាន់​នាក់ ...

Kevin Ponniah, ម៉ៃ ទិត្យថារ៉ា និង សែន ដាវីត
http://bit.ly/1mUU9pe

បក្ស​ប្រឆាំង​ចល័ត​ការ​ប្រមូល​ផ្តុំ​រួច​យក​ផ្លូវ​ប្រសព្វ​ធ្វើ​ការ​ឃោសនា

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​ធ្វើ​ការ​បង្ក្រាប​ម្តង​ហើយ​ម្តង​ទៀត មក​លើ​បាតុកម្ម ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​តាម​ការ​ធ្វើ​ដំណើរ​ចល័ត​ដោយ​មាន​មនុស្ស​ពាស​ពេញ​ផ្លូវ​និង​បង្អាក់​ចរាចរណ៍​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​សំខាន់ៗ​ក្នុង​រាជធានី ...

មាស សុខជា និង Sean Teehan
http://www.postkhmer.com/national/1-national-news/113871-2014-05-05-03-27-11

ពលរដ្ឋ​ប្រមាណ​៥​នាក់​ត្រូវ​​កង​សន្តិសុខ​វាយ​ឲ្យ​របួស

បន្ទាប់ពី​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា និង​កម្មករ ពលរដ្ឋ​គាំទ្រ​ច្រើន​ពាន់​នាក់ បញ្ចប់​ការ​សម្ដែង​មតិ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​រួច​មក ស្រាប់តែ​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ ជាង ១០០​នាក់​បាន​លួច​ឆ្មក់​វាយ​ទៅលើ​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​ខ្លះ​ដែល ...

ទេព សុរ៉ាវី និង យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/samrainsy-demonstration-04302014225710.html

កម្ពុជា​ បំបែក​បាតុកម្ម​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មនុស្ស​ជា​ច្រើន​នាក់​ បាន​រង​របួស​នៅ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​បាន​បំបែក​បាតុកម្ម​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ដែល​មាន​កម្មករ​កាត់ដេរ​រាប់រយ​នាក់​ និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​កណ្តាល​ក្រុងភ្នំពេញ​។​ ​ ...

បុគ្គលិកសារព័តមាន Bangkok Post
http://www.bangkokpost.com/most-recent/407663/cambodia-breaks-up-may-day-rally

មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​បាតុកម្ម​ថ្មី​

មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​សមរ​ង្ស៊ី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ប្រកាស​ថា​នឹង​មាន​បាតុកម្ម​ជា​ថ្មី​ម្តងទៀត​ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំខ្លួន​ចំនួន​២៣​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​ផ្ទុះ​ឡើង​អំពើ​ហិង្សា​កាលពីដើម​ឆ្នាំ​នេះ​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=15&token=YTIxNTVkMjg3MDB

របាយការណ៍​រដ្ឋាភិបាល​បន្ទោស​ថា​ CNRP​ និង​សហជីព​បំផ្លាញ​ទ្រព្យសម្បត្តិ​

គណៈកម្មការ​​​មួយ​​​របស់​​រដ្ឋាភិបាល​​ទទួល​​​បន្ទុក​​​​​​វាយ​​​តម្លៃ​​​ការ​​ខូច​​​ខាត​​​​​​​​​បង្ក​​​ឡើ​​ ...

គុជ ណារ៉ែន
http://www.cambodiadailykhmer.com/news/12556/

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចុះបញ្ចូល​សមាជិក​សភា​សហភាព​អឺរ៉ុប​ជុំវិញ​បញ្ហា​ “​ស្ករ​ឈាម​”

  ​កាលពី​ម្សិលមិញ​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​សមាជិក​សភា​អឺ​រុ​ប​ធ្វើការ​បញ្ចប់​ផលប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​សម្រាប់​ការ​នាំ​ចេញ​ស្ករស​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​ឯ​កិច្ចប្រជុំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ជាមួយ​សមាជិក​សភា​អឺរ៉ុប ...

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/12507/

សង្គ្រោះ​ជាតិ​នឹង​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ​

មេដឹកនាំ​គណបក្សប្រឆាំង​កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​រៀបចំ​សមាជ​ប្រជាពលរដ្ឋ​ដែល​មាន​មនុស្ស​ចូលរួម​រាប់​ពាន់​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃអាទិត្យ​ ទី​៣០​ ខែមីនា​ ខាង​មុខ​នេះ​ បើ​ទោះបីជា​មានការ​ហាមឃាត់​លើ​ការ​ប្រមូលផ្តុំ​នៅ​ទីនោះ​ក៏​ដោយ​។​ ​បន្ទាប់​ពី ...

មាស សុខជា និង Daniel Pye
http://www.postkhmer.com/national/1-national-news/112469-2014-03-27-03-56-59

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

p5TDr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!