តុលាការនឹងសាកសួរសមាជិកសភាគណបក្សសង្គ្រោះជាតិជុំវិញការធ្វើកុបកម្ម
សាលាដំបូងរាជធានីភ្នំញនឹងសាកសួរសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិចំនួនបីរូបនៅព្រឹកនេះ ជុំវិញការប៉ះទង្គិចគ្នាតាមផ្លូវនៅកន្លែងតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ដែលអាជ្ញាធរបានចាត់ទុកថា ជា ” ការធ្វើកុបកម្មប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ មេដឹកនាំយុវជនមកពីគណបក្សសង្គ្រោះជាតិចំនួនបីរូបនៅជាប់ពន្ធនាគារនៅឡើយទាក់ទិននឹងការប៉ះទង្គិចគ្នា។ យោងតាមដីកាកោះរបស់តុលាការ ដែលចេញកាលពីសប្ដាហ៍មុន និងចុងខែមុន លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ សមាជិកសភាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងលោក កែវ ភិរម្យ ដែលជាសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិដែរនោះ នឹងបង្ហាញខ្លួនចំពោះមុខតុលាការនៅថ្ងៃនេះសម្រាប់ការសាកសួរ។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/18351/