បក្សប្រឆាំងចល័តការប្រមូលផ្តុំរួចយកផ្លូវប្រសព្វធ្វើការឃោសនា
ប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរធ្វើការបង្ក្រាបម្តងហើយម្តងទៀត មកលើបាតុកម្ម ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងបានធ្វើការប្រមូលផ្តុំគ្នាតាមការធ្វើដំណើរចល័តដោយមានមនុស្សពាសពេញផ្លូវនិងបង្អាក់ចរាចរណ៍នៅចំណុចផ្លូវប្រសព្វសំខាន់ៗក្នុងរាជធានីភ្នំពេញ។ មនុស្សប្រមាណ ៥០០ នាក់ដែលជិះម៉ូតូនិងម៉ូតូកង់បីបានប្រមូលផ្តុំគ្នានៅស្នាក់ការគណបក្សសង្គ្រោះជាតិ នៅ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីរសៀលម្សិលមិញបន្ទាប់មក បានជិះលើយានយន្តដែលពួកគេបានចាក់ចម្រៀងរបស់គណបក្សហើយបានស្រែកតាមឧគ្ឃោសនស័ព្ទ។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ពាន់នាក់ ក៏បានដើរដង្ហែក្បួនក្នុង ខេត្តកំពង់ចាម កាលពីម្សិលមិញផងដែរ។ … សមាជិករបស់គណបក្សប្រឆាំងបានធ្វើការប្រមូលផ្តុំក្នុងរយៈពេលតិចជាង ១ សប្តាហ៍ បន្ទាប់ពីការប្រមូលផ្តុំត្រូវបានហាមឃាត់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃ ទី១ ដល់ថ្ងៃ ទី១៦ ខែឧសភា ជារយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិត្រូវបញ្ចប់។ …
មាស សុខជា និង Sean Teehan
http://www.postkhmer.com/national/1-national-news/113871-2014-05-05-03-27-11