តុលា​ការ​នឹង​​​មិន​សាក​សួរ​សមា​ជិក​សភា​គណ​បក្ស​សង្គ្រោះ​ជាតិជុំវិញ​ការ​ធ្វើ​កុបកម្ម​

ការ​ចោទ​ប្រកាន់​ពីបទ​ “ដឹកនាំ​កុបកម្ម​” លើ​​​សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំពីរ​រូប​ បន្ទាប់ពី​ការ​តវ៉ា​ដ៏ហិង្សា​កាលពី​ខែ​មុន ឥឡូវ​នេះ​ទំនង​ជា​មិន​បន្ត​ទេ​ ដោយ​​មេធាវី​របស់​​​ពួក​​​គាត់​​​លើក​ឡើង​ថា ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ពួក​គាត់​ថា លោក​​​មិន​អាច​​សាក​​សួរ​ពួក​គាត់​​​​​បាន​​​ទេ​​​ជុំវិញ​​ករណី​នេះ​​​ពីព្រោះ​ពួក​គាត់​បាន​ស្បថ​ចូល​​កាន់​​តំណែង​ជា​សមា​ជិក​ស​ភា​ទៅ​ហើយ​។ សមា​ជិក​សភា​ទាំង​ប្រាំពីរ​រូប​ រួម​ទាំង​មន្ត្រី​គណបក្ស​មួយ​រូប​ទៀត​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​​បណ្តោះអាសន​្ន​​​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​​​កិច្ច​ព្រម​ព្រៀង​កាល​ពីថ្ងៃ​ទី​២២ ខែ​កក្កដា ដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​​​ចូល​សភា​របស់​គណបក្ស​ប្រឆាំង​។ សកម្មជន​យុវ​ជន​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​នៅ​​​​កំពុង​​​ជាប់​ពន្ធនាគារ​នៅ​ឡើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាក់ទង​​គ្នា​នេះ​ដែរ​។ …

គុច ណារ៉េន និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/18431/