សង្គ្រោះជាតិចោទមន្ត្រីយោធាជាន់ខ្ពស់បញ្ជាឲ្យកម្លាំងរាំងផ្លូវ
គណបក្សប្រឆាំង បានចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់ ពីបទប្រើកម្លាំងទាហានស្លៀកពាក់ស៊ីវិលរារាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើដំណើរចូល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអតីតតំបន់ខ្មែរក្រហម ជាទីដែលពួកគេមានគម្រោងរៀបចំវេទិកាជួបស្វាគមន៍អ្នកគាំទ្រនៅទីនោះកាលពីថ្ងៃអាទិត្យ។ ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ នៅ ខណ្ឌមានជ័យ លោក ហុង សុខហួរ ដែលជាព្រឹទ្ធសមាជិកគណបក្សប្រឆាំង ប្រចាំភាគពាយ័ព្យ បានដកស្រង់សម្តីសាក្សីជាច្រើនដែលរស់នៅ ស្រុកអន្លង់វែង ដោយចោទប្រកាន់កម្លាំងដែលស្លៀកពាក់ស៊ីវិល ហើយបានបិទផ្លូវមិនឲ្យថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ធ្វើដំណើរទៅ ស្រុកអន្លង់វែង នោះថា មិនមែនជាពលរដ្ឋធម្មតាទេ ប៉ុន្តែពួកគេ ជាទាហាន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ …
មាស សុខជា
http://bit.ly/1oHavVq